បរទេស៖ ប្រសិនបើភ្នែកមិនបានស្ថិតនៅក្នុងទ្រង់ទ្រាយ ឬមិនអាចផ្តោតឲ្យបានត្រឹមត្រូវនោះទេ អ្នកមិនអាចបង្កើត រូបភាពច្បាស់នៅលើរេទីន បានទេលជាស្រទាប់ជាលិកានៅផ្នែកខាងក្រោយភ្នែក ដែលមានអារម្មណ៍រំញោចទៅនឹងពន្លឺ
និងបញ្ជូនសញ្ញាទៅឲ្យខួរក្បាលអំពីអ្វីដែលអ្នកបានមើលឃើញ។

នៅក្នុងករណីនេះ អ្នកត្រូវតែពាក់វែនតា ដើម្បីកែតម្រូវពីការមើលរបស់អ្នក។ ចំពោះមនុស្សដែលមានភ្នែកម៉្ញូបមើល ឃើញជិត វត្ថុដែលនៅឆ្ងាយមើលទៅហាក់ដូចជាព្រិល ដោយសាររូបភាពនោះកើតឡើងនៅចំពីមុខរេទីន។

មួយវិញទៀត មនុស្សភ្នែកម៉្ញូបជិតអាចមើលឃើញវត្ថុដែលនៅក្បែរនោះបានយ៉ាងច្បាស់។ ចំពោះអ្នកដែលម៉្ញូបឆ្ងាយវិញ
រូបភាពនោះស្ថិតនៅក្រោយរេទីន ដូច្នេះហាក់បីដូចជាស្រអាប់ ខណៈពេលដែលកែវភ្នែកព្យាយាមផ្តោតទៅលើវត្ថុដែល នៅក្បែរនោះ។ ហើយនៅពេលដែលមនុស្សយើងកាន់តែចាស់ កែវភ្នែករបស់យើងកាន់តែពិបាកនិងមិនអាចផ្លាស់ប្តូរ ទ្រង់ទ្រាយបាននៅក្នុងការផ្តោតឲ្យកាន់តែជិតឡើង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល