(ឡុងដ៍)៖ នៅមុននេះបន្តិច លទ្ធផលជាផ្លូវការនៃការបោះឆ្នោតធ្វើប្រជាមតិ របស់ចក្រភពអង់គ្លេសទាំងមូលត្រូវបាន ប្រកាសចេញជាផ្លូវការ ក្រោយពីបានបញ្ចប់រាប់សន្លឹកឆ្នោតអស់ពេញមួយយប់ ដោយប្រជាជនអង់គ្លេស ៥១,៧ ភាគរយ សម្រេចចិត្តចាកចេញ និង ៤៨,៣ភាគរយចង់នៅបន្ត។ នេះបើតាមលទ្ធផលចេញផ្សាយដោយ Sky News នៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០១៦។

អង់គ្លេសបានក្លាយជាសមាជិករបស់សហគមន៍អឺរ៉ុបរយៈពេល ៤៣ ឆ្នាំមកហើយ ។ ប្រធានសហគមន៍អឺរ៉ុបបានព្រមានចក្រភពអង់គ្លេសថា បើចេញហើយ មិនអោយចូលវិញទេ។

គួរបញ្ជាក់ថា បន្ទាប់ពីលទ្ធផលប្រកាសចេញជាជាផ្លូវការនោះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron នឹងបង្ហាញខ្លួនជាសាធារណ ដើម្បីបង្ហាញទស្សនជារួមរបស់លោក ហើយវាប្រាកដជាគ្មានអ្វី ក្រៅតែពីការសម្តែងការ គោរពតាមការចង់បានភាគច្រើន នៃប្រជាជនអង់គ្លេសនោះទេ។ ដោយឡែកមេដឹកនាំប្រទេស ស្កុតឡេន ដែលបានរៀបចំការបោះឆ្នោតនេះដែរ បានសម្តែងការព្រួយបារម្ភថា ប្រទេសនេះនឹងអាចជួបបញ្ហាធំក្រោយចាកចេញពីអឺរ៉ុប ហើយលោកថាវាជាជោគជ័យសម្រាប់អង់គ្លេស តែមិនមែនសម្រាប់ ស្កុតឡេន ដែលជារដ្ឋចំណុះនោះទេ៕

ប្រភព ៖ សា្កយញូវ

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី