ស្មាតហ្វូនផ្គុំរាង ត្រូវបានគេចាប់អារម្មណ៍បន្តិចម្ដងៗ ចាប់តាំងពីគម្រោង Project Ara របស់ក្រុម
ហ៊ុន Google បានត្រូវប្រកាសជាសាធារណៈ ប៉ុន្តែ សួរថា តើទូរសព្ទផ្គុំរាងអាចនឹងឡើងមក
គ្រប់គ្រងតំណែងជំនួសស្មាតហ្វូនបច្ចុប្បន្ន?

ថ្មីៗនេះ ក្នុងព្រឹត្តិការ Google I/O ក្រុមហ៊ុន Google បានឧទ្ទេសនាមនូវស្មាតហ្វូនមួយប្រភេទ
ស្ថិតក្នុងគម្រោង Project Ara ដែលជាស្មាតហ្វូនផ្គុំរាង អាចឱ្យអ្នកប្រើប្រាស់ ប្ដូរហាតវ៉ែរ ដូច
ទៅនឹងកុំព្យូទ័រ ប្រការនេះ បានធ្វើឱ្យមានការអបអរសាទរជាខ្លាំង។

ប៉ុន្តែ មកដល់ពេលនេះ Google នៅតែមិនទាន់ប្រកាសឱ្យដឹងអំពីថ្ងៃដែលពួកគេត្រូវបញ្ចេញ
ស្មាតហ្វូន Project Ara ទៅក្នុងទីផ្សារនៅឡើយដូច្នេះ នៅក្នុងអំឡុងពេល Google កំពុងញាប់
ដៃញាប់ជើងក្នុងការផលិត ក៏ស្រាប់តែមានក្រុមវិស្វករមួយក្រុម បានប្រើប្រាស់គំនិតរបស់
Google ដើម្បីបញ្ចេញ concept មួយ អាចផ្គុំរាង និងប្ដូរផ្លាស់ផ្នែករឹង ដូចទៅនឹងស្មាតហ្វូន
Project Ara។

ចំនុចខុសគ្នាពិសេសរបស់គម្រោង Fonkraft និង Project Ara នោះគឺ Project Ara ប្រើប្រាស់
កម្លាំងដែកឆក់ដើម្បីរក្សាបណ្ដា module ឱ្យនៅជាប់នឹងស៊ុមទូរសព្ទ ខណៈ Fonkraft ប្រើប្រាស់
ជើង គន្លឹះ ដែលត្រូវបានលាក់នៅខាងក្រោមបណ្ដា module ក៏ដូចជាអេក្រង់ដើម្បីរក្សាផ្នែករឹង
ទាំងនោះ មិនឱ្យបែកចេញពីគ្នា សូម្បីតែពេលទូរសព្ទត្រូវធ្លាក់ ឬប៉ះទង្គិច។

បច្ចុប្បន្ន ដំណាក់កាលប្រមូលទុនសម្រាប់ Fonkraft ត្រូវបានគេធ្វើឡើយរួចរាល់ជាស្ថាពរ
ដោយទទួលបានប្រាក់វិនិយោគ 58.000 USD ហើយក្រុមវិស្វករកំពុងមមាញឹកដើម្បីអាចនាំ
យកផលិតផលនេះមកដាក់លក់ក្នុងទីផ្សារ កាន់តែឆាប់ កាន់តែល្អ។ តាមគម្រោង ទូរសព្ទផ្គុំ
រាងនេះនឹងត្រូវបានដាក់លក់ជាផ្លូវការចាប់ពីខែធ្នូឆ្នាំនេះ។

ស្មាតហ្វូនផ្គុំរាង Fonkraft ដែលចេញមុខប្រជែងនឹង Project Ara របស់ google នឹងមានតម្លៃ
ចាប់ពី 99 USD សម្រាប់ module មូលដ្ឋានមួយសូមរង់ចាំតាមដាន ថា តើរវាង
Fonkraft និង Project Ara មួយណាល្អជាង!

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ techradar/fonkraft