ព័ត៌មានកីឡា៖ កំពូលអ្នកប្រដាល់មិនដែលចាញ់ ជនជាតិអាមេរិក Floyd Mayweather កាលពីម្សិលមិញបាន សម្រេចគោលបំណងក្នុងឆាកជីវិត ដោយបានបំបែកកំណត់ត្រា ៤៩ប្រកួត មិនឲ្យចាញ់ មុនពេលចូលនិវត្ដ។

Floyd Mayweather កាលពីម្សិលមិញ បានយកឈ្នះដៃគូរចុងក្រោយទី ៤៩ គឺកីឡាករ Andre Berto ក្រោមលទ្ធផលពិន្ទុ ១២០-១០៨, ១១៨-១១០ និង ១១៧-១១១។ ស្ថិតក្រោមលទ្ធផលជោគជ័យ និង សម្លេងអបអរសាទរ Floyd បានប្រកាសថា Andre Berto គឺជាដៃគូរចុងក្រោយបង្អស់ មុនពេលគាត់សម្រេចចិត្ដដើរចេញពីវិស័យកីឡា ហើយគាត់ក៏នោតែជាកីឡាករ ខ្លាំងជាងគេ។ ស្របពេលនោះផងដែរ អ្នកប្រដាល់ជនជាតិហ្វីលីពីន ក៏បានបង្ហាញពីអារម្មណ៍ខ្លួន ផងដែរនៅរាត្រីនោះតាមរយៈ បណ្ដាញសង្គម Instagram ដោយថា " តើខ្ញុំអាចធ្វើអ្វីបាន ខណៈដែលមានអារម្មណ៍ធុញទ្រាន់ដូច្នេះ" ។

ជាការពិតណាស់ បើរំលឹកឡើងវិញ អំពីការប្រកួតរវាង ប៉ាក់គីអៅ នឹងFloyd ពេលនោះពិតជាគួរឲ្យ សោកសង្រែកជាខ្លាំង ចំពោះលទ្ធផល និងទង្វើរអ្នកគ្រប់គ្រង ដោយមានការធ្វេសប្រហែស។ Floyd មានឱកាសប្រាស់ការចាក់ថ្នាំមុនពេល ប្រកួត ចំណែក ប៉ាក់គីអៅ គ្មានឱកាសបើសូម្បីលេបថ្នាំព្យាបាលរបួសស្មាក៏ត្រូវ NSAC ហាមឃាត់។ ប៉ុន្ដែទន្ទឹមនឹងការសោកស្ដាយនេះ NSAC ក៏បានទើបតែចេញសេចក្ដីថ្លែងការណ៍ថ្មីមួយដែរថា " Floyd បានប្រព្រឹត្ដខុស ល្មើសនឹងច្បាប់ប្រកួត ដោយហ៊ានចាក់ថ្នាំមុនពេលប្រកួត ចំនួន ៦ម៉ោង ដោយគ្មានការសុំអនុញ្ញាត ចំណែក USADA ក៏ហ៊ានអនុញ្ញាត ដល់ Floyd ធ្វើយ៉ាងនេះដែរ យ៉ាងហោចណាស់ គេគួរតែ ផ្ដល់ដំណឹងនេះមកខាងយើងមុនបន្ដិចដែរ មុនពេលសម្រេចចិត្ដ។ ប៉ាក់គីអៅ បានត្រូវហាមឃាត់ មិនឲ្យប្រើប្រាស់ថ្នាំព្យាបាលរបួស បើសូម្បីមួយពេលចុងក្រោយមុនការប្រកួត " ។ ផ្អែកតាមការ លើកឡើង របស់ NSAC តើអាចគិតបានទេ ថា ឱកាសនៃការប្រកួតរវាងអ្នកទាំងពីរ ពិតជាកើតមានមែន ខណៈដែល Floyd បានសម្រេចចិត្ដប្រកាសខ្លួនចូលនិវត្ដហើយនោះ ។

គូសបញ្ញាក់ផងដែរថា Floyd អាចយកឈ្នះ Andre Berto ដែលជាដៃគូរប្រកួតចុងក្រោយ ហើយតាំងខ្លួនជាអ្នកខ្លាំង មិនដែលចាញ់ទាល់តែសោះ ប៉ុន្ដែសម្រាប់ការស្ទង់មតិពីប្រិយមិត្ដរបស់ គេហទំព័រ Mirror បានបង្ហាញថា ៧៥ ភាគរយ គឺមិនគាំទ្រទេដែរ ថា Floyd គឺ ជាកីឡាករខ្លាំងក្នុងវស័យកីឡាប្រដាល់ ។

<object width="500" height="300" data="http://www.youtube.com/v/mmtY_Iqd4Vo&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/mmtY_Iqd4Vo&rel=1" /></object>

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror & irishexaminer