ទីក្រុង Stuttgart៖ យោងតាមតួលេខបឋម ក្នុងឆ្នាំ 2015 ប៊ូស្ស គ្រុប សម្រេចបាននូវផលលក់សរុបជាង ៧០ ពាន់លានអឺរ៉ូជាលើកដំបូងបង្អស់របស់ខ្លួន។ ក្រុមហ៊ុនទទួលបានកំណើនប្រាក់ចំណូលប្រមាណដប់ភាគរយនៅក្នុងឆ្នាំមុន ហើយប្រាក់ចំណេញក៏ប្រសើរឡើងផងដែរ។ បន្ទាត់ពីទូទាត់ផលប៉ះពាល់មិនទៀងទាត់ទាំងឡាយ ប្រាក់ចំណេញទទួលបានប្រមាណ 4,5 ពាន់លានអឺរ៉ូ។ អត្រាប្រាក់ចំណេញពីប្រតិបត្តិការ (មុនបង់ពន្ធ និងការប្រាក់) មានចំនួនប្រមាណ 6,5 ភាគរយ ដែលអត្រានេះខ្ពស់ជាងកាលពីឆ្នាំមុនប្រសិនបើប្រៀបធៀបគ្នា។ អនុបាតមូលធន រក្សាបានក្នុងកម្រិតល្អ ហើយសន្ទាន័យភាព រក្សានូវកម្រិតខ្ពស់ដោយទោះបីជាមានការចំណាយអស់រាប់ពាន់លានទៅលើការទិញយកភាគហ៊ុនទាំងអស់ពីក្រុមហ៊ុន ប៊ីអេចអេស និងក្រុមហ៊ុន រ៉ូប៊ើតប៊ូស្ស។ លោកបណ្ឌិត ដេននើ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូប៊ើតប៊ូស្ស ជីអឹមប៊ីអេច បានមានប្រសាសន៍ថា៖ <<ដោយសារភាពខ្លាំងនៃការបង្កើតបច្ចេកវិទ្យាថ្មីរបស់យើង យើងអាចបន្តទទួលបានកំណើនអាជីវកម្ម

បើទោះស្ថិតនៅក្នុងបរិយាកាសទីផ្សារប្រកបដោយការប្រកួតប្រជែងខ្ពស់ និងនៅក្នុងទីផ្សារមួយចំនួនដែលនៅទ្រឹងក្នុងអំឡុងឆ្នាំ ២០១៥ កន្លងមកនេះ។ កត្តាចម្បងដែលនាំឱ្យទទួលបានការរីកចម្រើននៃអាជីវកម្មដូចនេះ គឺដោយសារតែការបងើ្កតឡើងបាននូវបច្ចេកវិទ្យាតភា្ជប់ ជាច្រើន។>>

ប៊ូស្ស កំពុងតម្រង់ទិសការវិវត្តនៃពិភពឌីជីថល

បច្ចេកវិទ្យាតភ្ជាប់ឧបករណ៍ប្រើប្រាស់តាមរយះប្រព័ន្ធអ៊ិនធឺណិត (Internet of Things) កំពុង តម្រង់ទិសអាជីវកម្មរបស់ ប៊ូស្សដែលនៅក្នុងករណីមួយចំនួនក្នុងកម្រិតមូលដ្ឋាន។ ប៊ូស្សគឺជាក្រុមហ៊ុនតែមួយគត់នៅក្នុងពិភពលោកដែលសកម្មលើកម្រិតទាំងបីនៃបច្ចេកវិទ្យាតភ្ជាប់ឧបករណ៍ប្រើប្រាស់តាមរយះប្រព័ន្ធអ៊ិនធឺណិត។ ប៊ូស្ស គ្រុប ផ្តល់ជូននូវបច្ចេកវិទ្យាសំខាន់ៗដូចជា សិនសឺ និងកម្មវិធីកំព្យូទ័រដែលធ្វើឱ្យបច្ចេកវិទ្យាតភ្ជាប់អាចកើតឡើងទៅរួច ហើយក្រុមហ៊ុនក៏កំពុងអភិវឌ្ឍសេវាកម្មបន្ថែមសម្រាប់ផ្នែកនេះ។ លោក ដេននើ បានបន្តទៀតថា៖ ‹‹ជាមួយនឹងជំនាញរបស់យើងក្នុងផ្នែកសិនសឺ កម្មវិធីកំព្យូទ័រ និងសេវាកម្ម យើងកំពុងតម្រង់ផ្លូវរបស់ការអភិវឌ្ឍន៍នៃពិភពបច្ចេកវិទ្យាតភ្ជាប់ និងបើកផ្លូវសម្រាប់ឱកាសនៃអាជីវកម្មបន្តបន្ថែមទៀត។ បន្លាស់ប្តូរនៃពិភពឌីជីថល គឺជាការគំរាមកំហែងមួយ។ ក៏ប៉ុន្តែសម្រាប់យើងវាក៏ជាឱកាសដ៏ធំមួយផងដែរ››។ ឧទាហរណ៍ដូចជាកាលពីពីរទៅបីសប្តាហ៍មុន ក្រុមហ៊ុនបានប្រកាសចូលខ្លួនក្នុងទីផ្សារផ្ទះវ័យឆ្លាត (ផ្ទះដែលមានឧបករណ៍ប្រើប្រាស់ដែលភ្ជាប់ទំនាក់ទំនងរវាងគ្នាដោយប្រព័ន្ធអ៊ិនធឺណិត)។ នៅក្នុងកម្មវិធីតាំងពិព័ណ៌ CES នៅ Las Vega, ប៊ូស្សបានធ្វើការបង្ហាញជូននូវប្រព័ន្ធផ្ទះវ័យឆ្លាតរបស់ខ្លួនជាលើកដំបូង។

លទ្ធផលអាជីវកម្មនៅក្នុងឆ្នាំ២០១៤ តាមវិស័យនីមួយៗ

លទ្ធផលនៃការលក់នៅក្នុងឆ្នាំ 2015 មានលក្ខណះផ្សេងៗគ្នានៅគ្រប់វិស័យទាំងបួនរបស់ ប៊ូស្ស។ ដូចដែលលោកបណ្ឌិត Stefan Asenkerschbaumer នាយកផ្នែកហិរញ្ញវត្ថុ និងអនុប្រធានក្រុមប្រឹក្សាភិបាលពន្យល់៖ ‹‹នៅក្នុងឆ្នាំ2015 យើងបន្តពង្រឹងជំហ និងភាពប្រគួតប្រជែងរបស់យើងនៅក្នុងវិស័យជាច្រើន ក៏ដូចជាបន្តជោគជ័យក្នុងការចាប់យកចំណែកទីផ្សារបន្ថែម។›› បើទោះបីជាផលិតកម្មយាន្តជំនិះនៅទូទាំងពិភពលោកមានកំណើនតិចតួចបំផុតក្តី អាជីវកម្មផ្នែកបច្ចេកវិទ្យាយាន្តជំនិះរបស់ ប៊ូស្សបានទទួលបានភាពជោគជ័យផ្នែកលក់ គួឱ្យកត់សំគាល់ នេះបើយោងតាមលទ្ធផលជាបឋម។ តួលេខលក់ជារួមមានការកើនឡើងចំនួន 12ភាគរយរហូតដល់ 41.7 ពាន់លានដុល្លាអឺរ៉ូនៅក្នុងឆ្នាំ2015។ ក្នុងចំណោមផលិតផលរបស់ ប៊ូស្សដែលទទួលបានជោគជ័យជាងគេបំផុត គឺផលិតផលផ្នែកប្រព័ន្ធបាញ់ប្រេងម៉ាស៊ីនសាំ និងម៉ាស៊ូត ប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធកំសាន្តនិងព័ត៌មាន (Infotainment systems)។ រីឯអាជីវកម្មផ្នែកផលិតផលប្រើប្រាស់ទូទៅ ក៏ទទួលបានកំណើនខ្ពស់គួរឱ្យកត់សំគាល់ផងដែរ។ ក្រុមហ៊ុនអាចសម្រេចបាននូវកំណើនផលលក់ក្នុងឆ្នាំ2015 ចំនួន 9,3 ភាគរយរហូតដល់ 17,2 ពាន់‌លានអឺរូ។ ផលិតផលដែលអាជីវកម្មផ្នែកនេះលក់ដាច់បំផុតគឺឧបករណ៌ជាងគ្មានខ្សែរប្រើថ្មសាក

និងផ្នែកឧបករណ៍អគ្គីសនីយប្រើប្រាស់តាមផ្ទះដូចជាចង្ក្រានដែលប្រើបច្ចេកវិទ្យាតភា្ជប់ទំនាក់ទំនងជាមួយឧបករណ៍ផ្សេង (Connected stoves)។

អាជីវកម្មផ្នែកបច្ចេកវិទ្យាថាមពល និងសំណង់អគារ ទទួលបានកំណើនរហូតដល់ទៅ 11ភាគរយ ដែលខ្ពស់ជាងកាលពីឆ្នាំមុនគួរឱ្យកត់សំគាល់។ អាជីវកម្មផ្នែកនេះរកប្រាក់ចំណូលបានចំនួន 5,1 ពាន់លានអឺរ៉ូ។ ភាពជោគជ័យនេះទទួលបានមកពីផ្នែកសេវាកម្ម ប្រព័ន្ធសុវត្ថិភាពសម្រាប់គម្រោងសំណង់អគារធំៗ និងប្រព័ន្ធកម្តៅឆ្លាតវៃដែលប្រើបច្ចេកវិទ្យាតភ្ជាប់។ រីឯផ្នែកបច្ចេកវិទ្យាសម្រាប់ឧស្សាហកម្ម បន្តទទួលរងនូវផលប៉ះពាល់ពីការចុះទន់ខ្សោយនៃវិស័យវិស្វកម្មមេកានិកនៅទូទាំងពិភពលោក។ លទ្ធផលលក់ថយចុះប្រមាន 1.7ភាគរយមកត្រឹម 6,6 ពាន់លានអឺរ៉ូ។ ផ្នែកច្ចេកវិទ្យាគ្រឿងចក្របញ្ជាបានទទួលរងនៅផលប៉ះពាល់ពីការបន្តធ្លាក់ចុះនៃទីផ្សារវិស្វកម្មមេកានិកនៅក្នុងឆ្នាំ 2015។

លទ្ធផលអាជីកម្មនៅក្នុងឆ្នាំ 2015 តាមតំបន់នីមួយៗ

អាជីវកម្មរបស់ ប៊ូស្សនៅក្នុងទ្វីបអឺរ៉ុបបានវិវត្តយ៉ាងវិជ្ជមាននៅក្នុងឆ្នាំ2015។ ការលក់នៅក្នុងតំបន់មានកំណើនខ្ពស់ជាងឆ្នាំ 2014៖ បើយោងតាមលទ្ធផលជាបឋម ការលក់របស់ក្រុមហ៊ុនបានកើន 4,2 ភាគរយដល់ទៅ 37,5 ពាន់លានអឺរ៉ូ។ ការលក់នៅក្នុងប្រទេសអាល្លឺម៉ង់ក៏ទទួលបានភាពវិជ្ជមានផងដែរ។ ប៊ូស្ស បានកត់ត្រានូវកំណើនការលក់ដ៏ខ្ពស់នៅក្នុងតំបន់អាមេរិកខាងជើង ដែលប្រាក់ចំណូលកើនឡើងគួឱ្យកត់សំគាល់រហូតដល់ទៅ 24ភាគរយ ស្មើទៅនឹង 12,6 ពាន់លានអឺរ៉ូ។ នៅក្នុងតំបន់អាមេរិកខាងត្បូង ស្ថានភាពនៅតែមានភាពលំបាក ដែលដូចទៅនឹងការវិវត្តផ្នែកលក់របស់ ប៊ូស្ស គ្រុប នៅក្នុងតំបន់នោះផងដែរ។ បើយោងតាមលទ្ធផលជាបឋម លទ្ធផលលក់ទទួលបាន 1,4 ពាន់លានអឺរ៉ូនៅក្នុងឆ្នាំ 2015 ដែលជាអត្រាថយចុះចំនួន 13 ភាគរយប្រៀបធៀបទៅនឹងឆ្នាំកន្លងមក។ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប៊ូស្ស សម្រេចបាននូវកំណើនលក់ 16 ភាគរយដល់ទៅ19,1 ពាន់លានអឺរ៉ូ។ ប៊ូស្សបានឃើញនូវសក្តានុពលទីផ្សារក្នុងទ្វីបអាហ្វិក។ នៅក្នុងឆ្នាំ 2015 ក្រុមហ៊ុនបានបន្តពង្រីកសកម្មភាពរបស់ខ្លូននៅក្នុងតំបន់នេះបន្តទោះទៀត។

កំណើនបុគ្គលិកនៅក្នុងតំបន់អឺរ៉ុប អាស៊ីប៉ាស៊ីហ្វិក និងអាមេរិក

នៅទូទាំងពិភពលោក ប៊ូស្ស គ្រុប មានបុគ្គលិកសរុបចំនួនប្រមាណ 375.000នាក់ បើគិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2015។ សរុបមក ចំនួនបុគ្គលិកកើនឡើងជាង 17600នាក់នៅក្នុងឆ្នាំ 2015។ កំណើនខ្ពស់បំផុតគឺនៅក្នុងតំបន់អឺរ៉ុបកណ្តាល និងខាងកើត ប្រទេសអាល្លឺម៉ង់ អាស៊ីប៉ាស៊ីហ្វិក និងសហរដ្ឋអាមេរិក។ តម្រូវការខ្លាំងបំផុត គឺអ្នកជំនាញផ្នែកព័ត៌មានវិទ្យា។

ទស្សនវិស័យសម្រាប់ឆ្នាំ 2016៖ វិជ្ជមាន ប៉ុនែ្តជាមួយការប្រុងប្រយ័ត្ន

សម្រាប់ឆ្នាំ2016 ប៊ូស្ស ព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកជាមធ្យមត្រឹម 2,8 ភាគរយតែប៉ុណ្ណោះ។ លោកបណ្ឌិត Asenkerschbaumer បានមានប្រសាសន៍ថា៖

‹‹យើងក៏ត្រូវត្រៀមខ្លួនសម្រាប់ការឡើងចុះនៅក្នុងទីផ្សាររបស់យើងទាំងក្នុងតំបន់ និងក្នុងឧស្សាហកម្មនីមួយៗ។›› តាមភូមិសាស្រ្តនយោបាយ ស្ថានភាពនៅក្នុងឆ្នាំ 2016 នឹងនៅមានភាពស្មុគស្មាញ និងមិនច្បាស់នៅឡើយ។ បើទោះបីជាដូចនេះក្តី ប៊ូស្សមានបំណងចង់បន្តកំណើនលក់របស់ខ្លួននៅក្នុងឆ្នាំនេះ ហើយកើនលើសទីផ្សារនានាដែលខ្លួនមានវត្តមាននៅក្នុងនោះ។ បើទោះបីជាត្រូវចំណាយយ៉ាងច្រើនលើការវិនិយោគសម្រាប់ភាពជោគជ័យអាជីវកម្មនៅថ្ងៃអនាគត លទ្ធផល និង អត្រាប្រាក់ចំណេញពីប្រតិបត្តិការ (មុនបង់ពន្ធ និងការប្រាក់) នឹងត្រូវបន្តបង្កើន។

ជីវិតកាន់តែសមញ្ញ ងាយស្រួល និងប្រសើរគ្រប់មុខ ជាមួយបច្ចេកវិទ្យាតភា្ជប់

គោលដៅជាយុទ្ធសាស្រ្តរបស់ ប៊ូស្សគឺផ្តល់ជូននូវដំណោះស្រាយផ្នែកបច្ចេកវិទ្យាតភ្ជាប់សម្រាប់យាន្តជំនិះ តភ្ជាប់ផលិតកម្ម និង តភ្ជាប់ប្រព័ន្ធថាមពល និងអគារ។ ក្រុមហ៊ុនបានសម្ពោធដំណោះស្រាយបច្ចេកវិទ្យាក្នុងផ្នែកនេះជាច្រើននៅក្នុងឆ្នាំ 2015។ លោក ដេននើ បានមានប្រសាសន៍ថា៖ បច្ចេកវិទ្យាតភ្ជាប់ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ប្រឈមនឹងឧបសគ្គនៅថ្ងៃអនាគត ដូចជាការខ្វះខាតធនធានដើម និងនគរូបនីយកម្ម››។ ឧទាហរណ៍ដូចជា នៅក្នុងអគារដែលបំពាក់បច្ចេកវិទ្យាតភា្ជប់ដ៏ឆ្លាតវៃ ការប្រើប្រាស់ថាមពលអគ្គីសនីយអាចត្រូវបានកាត់បន្ថយដល់ទៅ 40ភាគរយ។ ត្រឹមឆ្នាំ2020 គេហដ្ឋានប្រមាណ 230 ឬ15ភាគរយនៃគេហដ្ឋានសរុបទាំងអស់នៅទូទាំងពិភពលោក នឹងបំពាក់ជាមួយបច្ចេកវិទ្យាផ្ទះឆ្លាតវៃ។ លោក ដេននើ បានមានប្រសាសន៍បន្តទៀតថា៖ ‹‹ប្រព័ន្ធ និងបច្ចេកវិទ្យាតភ្ជាប់ ត្រូវតែមានលក្ខណៈងាយស្រួលប្រើសម្រាប់អ្នកប្រើប្រាស់។›› ហេតុដូច្នេះហើយ ទើបការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាផ្ទះឆ្លាតវៃរបស់ ប៊ូស្ស ផ្តោតសំខាន់ទៅលើបទពិសោធន៍របស់អ្នកប្រើប្រាស់។ ដោយមានកម្មវិធីមូលដ្ឋានតែមួយ ប្រព័ន្ធនេះ អនុញ្ញាតិឱ្យតភ្ជាប់បណ្តាញឆ្លាតវ័យនៃឧបករណ៍ជាច្រើនដូចជា៖ ម៉ាស៊ីនកម្ដៅ សម្ភារះប្រើប្រាស់ក្នុងគេហដ្ឋាន ប្រព័ន្ធកំសាន្ត អំពូលភ្លើង ក៏ដូចជាប្រព័ន្ធសុវិត្ថិភាព។ គ្រប់ឧបករណ៍ប្រើបច្ចេកវិទ្យាតភ្ជាប់នៅក្នុងផ្ទះទាំងអស់ អាចបញ្ជាបានតាមរយះទូរស័ព្ទដៃស្មាតហ្វូនដោយប្រើកម្មវិធីតែមួយ។

ហានចាប់ផ្តើមក្នុងវិស័យអាជីវកម្មថ្មី ដោយប្រើភាពខ្លាំរបស់ខ្លួនក្នុវវិស័យអាជីវកម្មដែលកំពុងដំណើរការ

លោកបណ្ឌិត ដេននើ បានមានប្រសាសន៍ថា៖ ‹‹យើងកំពុងបោះជំហានចូលក្នុងទីផ្សារដែលមានសក្កតានុពលភាពខ្ពស់នៃបច្ចេកវិទ្យាផ្ទះឆ្លាតវៃ និងឧស្សាហកម្មប្រើបច្ចេកវិទ្យាឆ្លាតវៃ ហើយក្នុងពេលតែមួយយើងក៏កំពុងចាប់យកឱកាសសម្រាប់វិស័យនៃអាជីវកម្មនានាដែលយើងកំពុងមានប្រតិបត្តិការសព្វថ្ងៃនេះផងដែរ។›› ឱកាសទាំងនោះក៏មានផងដែរនូវប្រព័ន្ធយាន្តជំនិះប្រើអគ្គិសនី។ នៅក្នុងចំណោមការទិញយកក្រុមហ៊ុនដែលយើងបានធ្វើទាំងអស់នៅក្នុងឆ្នាំ 2015

ការទិញយកក្រុមហ៊ុន Seeo Inc ដែលជាក្រុមហ៊ុនបង្កើតបច្ចេកវិទ្យាថ្មពិល ឬ អាគុយ គឹជាការទិញយកដ៏សំខាន់បំផុតរបស់យើងនៅក្នុងចំណោមការទិញយកក្រុមហ៊ុនដែលយើងបានធ្វើទំាងអស់នៅក្នុងឆ្នាំ2015។ ជាមួយនឹងក្រុមហ៊ុនថ្មីនេះ ប៊ូស្ស ឥលូវមានចំណេះធ្វើក្នុងវិស័យអាគុយ

និងថ្ម។ ដូចលោកបណ្ឌិត ដេននើ បានពន្យល់៖ ‹‹មិនថាអាជីវកម្មមួយនេះនឹងចូលរួមការវិវត្តន៍នៃវិស័យនេះទៅមុខបានល្អ ឬទេ ប៊ូស្សនឹងតាំងចិត្តរួមចំនែកក្នុងការវិវត្តន៍នៃវិស័យនេះ។›› ប៊ូស្ស ក៏ឃើញសក្កតានុពលដ៏ខ្ពស់ក្នុងផ្នែកទោចក្រយាន្ត និងយានយន្តសម្រាប់វិស័យពាណិជ្ជកម្មផងដែរ។ នាពេលថ្មីៗនេះក្រុមហ៊ុនបានបង្កើតនូវផ្នែកអាជីវកម្មសម្រាប់ផ្នែកទោចក្រយានយន្ត និងយានយន្តសម្រាប់វិស័យពាណិជ្ជកម្មនេះដែលដាច់ដោយឡែកពីគេ ដើម្បីបម្រើតម្រូវការទីផ្សារ និងអតិថិជនឱ្យកាន់តែប្រសើរជាងមុន។ ស្វ័យប្រវត្តិកម្ម អគ្គីសនីយកម្ម និងបច្ចេកវិទ្យាតភ្ជាប់ គឺជាផ្នែកដែលសំខាន់បំផុតក្នុងវិស័យយាន្តជំនិះ ហើយវានឹងមានឥទ្ធិពលលើផ្នែកទោចក្រក្រយាន្ត និងយានយន្តពាណិជ្ជកម្មផងដែរនាថ្ងៃអនាគតដ៏យូរអង្វែង។ សម្រាប់យានយន្តបម្រើក្នុងវិស័យពាណិជ្ជកម្ម ស្វ័យប្រវត្តកម្មនឹងដើរតួកាន់តែសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ផ្ទុយទៅនឹងប្រព័ន្ធបេនសាំងដែលកំពុងប្រើប្រាស់សព្វថៃ្ងនេះ ប្រព័ន្ធបាញ់ប្រេង សម្រាប់ទោចក្រយានយន្ត នឹងកាត់បន្ថយការស៊ីប្រេង ក៏ដូចជារួមចំណែកយ៉ាងសំខាន់ក្នុងការការពារបរិស្ថាន ជាពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ មិនអាចទៅរួចបានប្រសិនបើគ្មានម៉ាស៊ីនម៉ាស៊ូត

នៅក្នុងបរិបទនេះ លោកបណ្ឌិត ដេននើ ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់របស់បច្ចេកវិទ្យាម៉ាស៊ូតសម្រាប់ឆ្លើយតបទៅនឹងគោលដៅកាត់បន្ថយកំដៅផែនដី។ ‹‹មានតែផ្តោតលើបចេ្ចកវិទ្យាប្រើប្រព័ន្ធម៉ាស៊ូតទេដែលជួយឱ្យអឺរ៉ុបសម្រេចបាននូវគោលដៅកាត់បន្ថយឧស្ម័ន CO2 បាន។›› យានយន្តប្រើប្រព័ន្ធម៉ាស៊ីនម៉ាស៊ូត បញ្ចេញឧស្ម័ន CO2 តិចជាងប្រព័ន្ធម៉ាស៊ីនសាំងជាច្រើនគួឱ្យកត់សំគាល់។ លោកបណ្ឌិតបានបន្តទៀតថា៖ ‹‹ក្នុងការតស៊ូមតិអំពីគុណភាពខ្យល់ និងបញ្ហាមួយចំនួនទៀតដែលទីក្រុងនានាកំពុងប្រឈមមុខជាមួយ ម៉ាស៊ូតមិនត្រូវបានរាប់បញ្ចូលទៅក្នុងបញ្ហាទាំងនោះនោះទេ តែថែមទាំងក្លាយជាផ្នែកមួយនៃដំណោះស្រាយបញ្ហាទាំងនោះទៅវិញ។ ភាពអស្ចារ្យនៃម៉ាស៊ូតនេះ គឺអាចទៅរួចដោយសារបច្ចេកវិទ្យាតម្រងទំនើប។ ក្នុងករណីខ្លះ យានយន្តប្រើម៉ាស៊ូតអាចដល់ទៅសម្អាតល្បាយខ្យល់នៅក្នុងទីក្រុងធំៗផងដែរ។ ‹‹ម៉ាស៊ូត គឺជាម៉ាស៊ីនសម្រាប់សម្អាតខ្យល់›› លោកបណ្ឌិត ដេននើ បានមានប្រសាសន៍យ៉ាងជាក់លាក់ថាបច្ចេកវិទ្យាម៉ាស៊ីនម៉ាស៊ូននឹងកាន់តែប្រសើរឡើង។ ប៊ូស្ស មានបច្ចេកវិទ្យាដែលអាចកាត់បន្ថយការបញ្ចេញឧស្ម័ននីត្រូហ្សេនអ៊ុកស៊ីតរបស់ម៉ាស៊ូតឱ្យទាបបំផុត ទោះបីជាក្នុងលក្ខ័ណកំពុងបើកបរក្តី។ លោកបានបន្តទៀតថា៖ ‹‹គោលដៅអភិវឌ្ឍន៍ចម្បងរបស់យើង គឺការអនុវត្តតាមស្តង់ដារ មិនថាតែនៅក្នុងកន្លែងធ្វើទេសត៍នោះទេ តែនៅពេលយានយន្តបើកបរនៅលើផ្លូវជាក់ស្តែងផងដែរ››។ អស់មួយរយះពេលមកហើយដែល ប៊ូស្ស បានគាំទ្រពេញទំហឹងទៅលើការណែនាំនូវវដ្តនៃការធ្វើតេសន៍យានជំនិះដែលកាន់តែប្រកដប្រជាសសម្រាប់រង្វាស់ឧស្ម័នដែលបច្ចេញនៅពេលបើកបរនៅលើផ្លូវពិត។ លោកបណ្ឌិត ដេននើ ក៏គាំទ្រដល់ការត្រួតពិនិត្យផលិតកម្មយានយន្តដោយស្ថាប័ណឯករាជ។

សំគាល់៖

តួលេខខុសគ្នារវាងឆ្នាំ2014 ដែលមានចំនួន 49 ពាន់លានអឺរ៉ូ និងឆ្នាំនេះគឺមកពីការរួមបញ្ចូលតួលេខរបស់ក្រុមហ៊ុន BSH Hausgeräte GmbH និង ក្រុមហ៊ុនរ៉ូប៊ើតប៊ូស្ស Automotive Steering GmbH ដែល ប៊ូស្ស បានទិញយកនៅក្នុងឆ្នាំមុននេះ។ ទឹកប្រាក់ចំនួន 15 ពាន់លានគឺបានមកពីការច្របាច់បញ្ចូលតួលេខគ្នានេះ។

អំពី ប៊ូស្ស នៅក្នុងប្រទេសកម្ពុជា

ប៊ូស្ស ចាប់ផ្តើមតំណើរការនៅក្នុងប្រទេសកម្ពុជានៅក្នុងខែមករា ឆ្នាំ២០១០ ហើយនាពេលបច្ចុប្បន្ន មានប្រតិបត្តិការក្រោមការដំណាងដោយក្រុមហ៊ុនឈ្មោះ រ៉ូប៊ើត ប៊ូស្ស (ខេមបូឌា) ខូ អិលធីឌី ។ អាជីវកម្មរបស់ ប៊ូស្ស ក្នុងប្រទេសកម្ពុជារួមមាន គ្រឿងបន្លាស់រថយន្ត Power Tools ប្រព័ន្ធការពារសុវត្ថិភាព និងបច្ចេកវិទ្យា កំដៅ។ ក្រៅពីប្រតិបត្តិការអាជីវកម្ម ប៊ូស្ស ក៏បានរួមចំណែកអភិវឌ្ឍវិស័យបណ្តុះបណ្តាលវិជ្ជាជីវជំនាញ នៅក្នុងប្រទេសកម្ពុជា ដោយធ្វើការផ្តល់ជូននូវការហ្វឹកហ្វឺនដោយអ្នកជំនាញរបស់ខ្លួន និងឧបត្ថមជាឧបករណ៍និងម៉ាស៊ីនដើម្បីលើកំរិតស្តង់ដារដល់អង្គការមិនរកប្រាក់ចំណូល និងសាលាបណ្តុះបណ្តាលវិជ្ជាជីវជំនាញ នៅក្នុងស្រុក ។

អំពី ប៊ូស្សនៅទូទាំពិភពលោក

ប៊ូស្ស គ្រុប គឺជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្មដែលនាំមុខគេមួយនៅលើពិភពលោក។ ក្រុមហ៊ុនមានបុគ្គលិកសរុបចំនួន 375 000 (គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2015)។ បើយោងតាមលទ្ធផលជាបឋម នៅក្នុងឆ្នាំ2015 ក្រុមហ៊ុនបានសម្រេចទិន្នផលលក់ចំនួន 70 ប៊ីលានអឺរ៉ូ។ ប្រតិបត្តិការនៃអាជីវកម្មរបស់ក្រុមហ៊ុន ត្រូវបានបែងចែកជាបួនវិស័យផ្សេងៗគ្នាដូចជា៖ បច្ចេកវិទ្យាយាន្តជំនិះ បច្ចេកវិទ្យាឧស្សាហកម្ម ផលិតផលប្រើប្រាស់ទូទៅ និង បច្ចេកវិទ្យាថាមពល និងសំណង់អាគារ។ ប៊ូស្សគ្រុប រួមមាន ក្រុមហ៊ុន រ៉ូប៊ើតប៊ូស្ស GmbH និងក្រុមហ៊ុនបុត្រសម្ព័ន្ធជាង 440 ក្រុមហ៊ុន ក៏ដូចជាក្រុមហ៊ុនប្រចាំតំបន់នៅប្រមានជា 60 ប្រទេស។ ប្រសិនបើរាប់បញ្ចូលទាំងដៃគូលក់ និងសេវាកម្ម ប៊ូស្សគឺមានតំណាងនៅប្រហែលប្រមានជា 150 ប្រទេស។ការអភិវឌ្ឍន៍នៃអាជីវកម្ម និងផលិតកម្មនៅទូទាំងពិភពលោកនេះ ជាមួយនិងបណ្តាញលក់ គឺជាមូល ដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរីកលូតលាស់តទៅមុខទៀតរបស់ក្រុមហ៊ុន។នៅក្នុងឆ្នាំ2015 ប៊ូស្សបានធ្វើការស្នើសុំប៉ាតង់ប្រមានជា 5400 នៅទូទាំងពិភពលោក។ គោលដៅនៃយុទ្ធសាស្រ្តរបស់ ប៊ូស្ស គ្រុប គឺធ្វើការផ្តល់ជូននូវការបង្កើតឡើងថ្មីនៃបច្ចេកវិទ្យាសម្រាប់ជីវិតដែលពោរពេញដោយការភ្ជាប់ទំនាក់ទំនង។ ប៊ូស្សបង្កើនគុណភាពជីវិតនៅទូទាំងពិភពលោកតាមរយះផលិតផល និងសេវាកម្មរបស់ខ្លួន ដែលជាបច្ចេកវិទ្យាច្នៃប្រឌិតថ្មី។ ជារួម ប៊ូស្សបង្កើតនូវ <<បច្ចេកវិទ្យាសម្រាប់ជីវិត>>។

ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយលោក រ៉ូប៊ើតប៊ូស្ស នៅក្នុងឆ្នាំ ១៨៨៦ នៅក្នុងទីក្រុង Stuttgart ប្រទេសអាល្ឡឺម៉ង់ “ក្នុងទ្រង់ទ្រាយជារោងជាងសម្រាប់ផ្នែកវិស្វកម្មអេឡិចត្រូនិច និងយន្តសាស្រ្តជាក់លាក់ (precision mechanics)” ។ លក្ខណះពិសេសនៃរចនាសម្ព័នកម្មសិទ្ធក្រុមហ៊ុន រ៉ូប៊ើតប៊ូស្ស GmbH គឺធានានូវសេរីភាពសហគ្រិនដល់ ប៊ូស្សគ្រុប ដើម្បីអាចឱ្យក្រុមហ៊ុនរៀបចំផែនការសម្រាប់រយះពេលយូរអង្វែង និងអាចធ្វើការវិនិយោគក្នុងទ្រង់ទ្រាយធំជាមុនដើម្បីការពារអនាគតរបស់ក្រុមហ៊ុន ។ ដើមទុនភាគហ៊ុនចំនួន ៩២ ភាគរយនៃ រ៉ូប៊ើតប៊ូស្ស GmbH គឺស្ថិតនៅក្រោមមូនិធិសប្បុរសធម៌ឈ្មោះ រ៉ូប៊ើតប៊ូស្ស Stiftung GmbH ។ ហើយសិទ្ធិបោះឆ្នោតសម្រេចចិត្តភាគច្រើនគឺនៅលើ រ៉ូប៊ើតប៊ូស្សIndustrietreuhand KG ដែលជាមូលនិធិឧស្សាហកម្មមួយ ។ រីឯភាគហ៊ុនផ្សេងទៀតគឺនៅលើគ្រួសារ ប៊ូស្ស និង ក្រុមហ៊ុន រ៉ូប៊ើតប៊ូស្សGmbH ដោយផ្ទាល់៕