CamNews

Chelsea ស្ថិតក្នុងដំណាក់ចុងក្រោយ រកទិញខ្សែការពារលែងបាន ហើយមកចាប់អារម្មណ៍កីឡាករក្នុងក្លឹបTottenham

ព័ត៌មានកីឡា៖ ក្លឹបតោខៀវ Chelsea បានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយក្លឹបបានសម្រេចដាក់សំណើរឲ្យ ក្លឹប ​Tottenham​ ​មិត្ដភក្ដិរួម League តែមួយប្រកាសពីតម្លៃទីផ្សារកីឡាករ​ ខ្សែកាពារ ឈ្មោះថា Danny Rose ឲ្យ​បានច្បាស់ ខណៈ​ដែលខ្លួន ហ៊ាន​ដេញថ្លៃត្រឹម ១៥​លានផោន។

Chelsea ទើបតែលក់ដាច់កីឡាករខ្សែការពារ របស់ខ្លួន ឈ្មោះថា Felipe Luis ក្នុងតម្លៃខ្លួន ១៦លានផោន ទៅឲ្យ​​ក្លឹបម្ចាស់ដើមវិញឈ្មោះថា Atletico Madrid ខណៈពេលនេះ កំពុងស្ថិតក្នុងភាពតែលតោលយ៉ាងខ្លាំង ដែល​នៅ​​សល់ខ្សែការពារតែ ពីរនាក់គត់ ហើយវេលា ឈានចូល រដូវកាល Premier League ថ្មីក៏កាន់តែខិតជិត​​មក​ដល់។​ទន្ទឹមនឹងពេលវេលាកាន់តែខ្លី លោក Jose Mourinho បានដាក់សំណើរ ឲ្យក្លឹប Tottenham​ប្រ​កាសពីតម្លៃ​ខ្លួន ខែ្សការពារឈ្មោះថា Danny Rose ដែលខ្លួនក៏ធ្លាប់បានចាប់អារម្មណ៍បន្ដិចបន្ដូចផងដែរកន្លង​​មក។ Chelsea ត្រូវ​បានគេប៉ាន់ស្មានថា ហ៊ានឲ្យតម្លៃខ្លួន Danny Rose ត្រឹមតែ ១៥លានផោនតែប៉ុណ្ណោះ​សម្រាប់ការ​ផ្ទេរចេញនេះ។​

Chelsea កន្លងមកធ្លាប់ចូលទាក់ទងនឹង ខ្សែការពាររបស់ ក្លឹប Everton ផងដែរដោយហ៊ាន តម្លៃខ្លួនកីឡាករ ត្រឹម​តែ ១៧ លានផោនប៉ុណ្ណោះ ប៉ុន្ដែត្រូវបដិសេធច្រានចោល ។ រហូតមកទល់ពេលនេះ ក្លឹបនៅមិនទាន់​ទិញបាន​កីឡាករ ថ្មីណាមកជំនួសកន្លែង របស់ Felipe Luis នៅឡើយទេ ។ ហើយក្ដីរំពឹងទុកតែម្នាក់គត់ចុងក្រោយ​គឺ ខ្សែការពារ Tottenham​ ថាតើ និងបង្ហាញលទ្ធផលយ៉ាងណា។