កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកដំណើរការទៅលើគម្រោងអភិរក្សសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ក្នុងគោលបំណងរក្សាទុក និងថែទាំឯកសារដែលនៅសល់ពីរបបខ្មែរក្រហម ហើយវាក៏អាចជួយដល់អ្នកស្រាវជ្រាវក្នុងប្រទេសកម្ពុជានក៏ដូចជាជុំវិញពិភពលោកបានផងដែរ។

គម្រោងអភិរក្សនេះ បានទទួលការទ្រទ្រង់មូលនិធិពីអង្គការយូណេស្កូ (Unesco) និង Kioca ដើម្បីជួយដល់ការរក្សា និងថែទាំឯកសារចាស់ៗទាំងនោះ ហើយបម្លែងវាឲ្យទៅជាទិន្នន័យដើម្បីរក្សាទុកក្នុងកុំព្យូទ័រជាផ្នែកដូចជា ចម្លើយរបស់ជនរងគ្រោះ ជីវប្រវត្តិ រូបថត ខ្សែភាពយន្ត ទស្សនាវដ្តី ទង់ជាតិបដិវត្តន៍ និងសៀវភៅកំណត់ត្រាប្រចាំថ្ងៃជាដើម។

ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា "វា មានសារៈសំខាន់ណាស់ដែលឯកសាររបស់របបប៉ុលពតទាំងនេះ អាចបន្សល់ទុកដល់ក្មេងជំនាន់ក្រោយដើម្បីធ្វើការសិក្សា និងស្រាវជ្រាវ ជាពិសេសគឺដើម្បីជៀសវាងការកើតមានឡើងនូវរបបឃោរឃៅមួយនេះម្តងទៀត" ៕

ប្រភព៖ KhmerTimes