(ភ្នំពេញ)៖ ស្របពេលដែលលេចឮ ដំណឹងនៃការប្រកាសដាក់ល្ខោនខោល របស់ខ្មែរជាសម្បត្តិបេតិកភណ្ឌ វប្បធម៌អរូបី នៃអង្គការយូណេស្កូពី សំណាក់ភាគីប្រទេសថៃ និងដោយមានការលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនបានអើពើរឿងដាក់ល្ខោនខោល ចូលទៅបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូនោះ ភ្លាមៗនេះដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចេញសេចក្តីជូនណឹងមួយ ដោយបញ្ជាក់ថា ក្រសួងបាននិងកំពុងរៀបចំឯកសារ ដើម្បីដាក់ល្ខោនខោល ដែលជារបស់ខ្មែរ ទៅក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោកហើយ។

យ៉ាងណាមិញ បន្ទាប់ពីមានការអះអាង បញ្ជាក់ចេញពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីពេលថ្មីៗកន្លងមកនេះ ជុំវិញការត្រៀមបញ្ជូនឯកសារ ស្នើសុំចុះបញ្ជីដាក់ល្ខោនខោលខ្មែរ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃអង្គការយូណេស្កូនោះមក ជាការកត់សម្គាល់គេឃើញ មជ្ឈដ្ឋានប្រជាពលរដ្ឋ និងសិល្បករ-សិល្បការិនីខ្មែរ ទូទាំងប្រទេស បានសម្តែងការគាំទ្រ លើចំណាត់ការរបស់ក្រសួង ក្នុងការដាក់បញ្ចូលល្ខោនខោល ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ទន្ទឹមនឹងការអះអាងរបស់ក្រសួង ថ្មីៗនេះបានបែបធ្លាយដំណឹងមកថា ភាគីប្រទេសថៃកន្លងមក ធ្លាប់បានជួលសាស្ត្រាចារ្យរបស់ខ្មែរ ឲ្យចេញទៅបង្ហាត់បង្រៀង ផ្នែកសិល្បៈល្ខោនខោល និងរបាំបូរាណ ដល់ប្រជាជនគេក្នុងតម្លៃ ពី៥០ទៅ១០០ដុល្លារ សម្រាប់១ថ្ងៃ។ នេះបើតាមប្រភពី Page សិល្បករកម្ពុជា។

តាមរយៈផេកសិល្បករកម្ពុជា របស់លោក អ៉ឹម ជីវ៉ា កាលពីម្សិលមិញ បានបង្ហោះឃ្លីបវីដេអូអំឡុងពេល សម្ភាសន៍និងសួរសុខទុកសាស្ត្រាចារ្យ គឺអ្នកគ្រូ សឺន សាម៉ាដឹកឆូ ភ្ជាប់ជាមួយការសរសេរបញ្ជាក់ថា «ថៃយកលុយទិញទឹកចិត្តសាស្រ្តាចារ្យ សិល្បៈល្ខោនខោល និងរបាំខ្មែរក្នុងមួយថ្ងៃ១០០ដុល្លារ ដើម្បីខ្មែរបង្ហាត់របាំល្ខោនខោល និងរបាំបុរាណដល់ប្រជាជនគេ!»។

ការសរសេរបង្ហោះ ពីសំណាក់លោក អ៉ឹម ជីវ៉ា ខាងលើនេះ គឺធ្វើឡើងតាមរយៈការដកស្រង់សម្តី របស់សាស្រ្តាជំនាន់ដើម គឺអ្នកស្រីសឺន សាម៉ាដឹកឆូ ដែលកន្លងមកធ្លាប់ត្រូវបាន ភាគីថៃជួលគាត់ឲ្យជួយបង្ហាត់បង្រៀន នៅទីនោះជាថ្នូរនឹងប្រាក់ ១០០ដុល្លារក្នុងមួយថ្ងៃ ។ ដោយឡែក ក្រោយពីមានការបង្ហើបដូច្នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់កវីនិពន្ធលោក សុខ ជំនោ ក៏បានលើកឡើង ដោយបញ្ចេញមតិថា «ថៃឲ្យសាស្រ្តាចារ្យខ្មែរ មួយថ្ងៃ១០០ដុល្លារ ដើម្បីបង្រៀនល្ខោនខោល ដល់ពួកគេ។ ដើម្បីក្រពះពួកគាត់ ត្រូវតែធ្វើ!»។

លោក សុខ ជំនោ បានបន្ថែមថា «ថៃក៏ធ្លាប់បញ្ជូន គ្រូប្រដាល់សេរីរបស់គេ ទៅបង្ហាត់ក្រៅប្រទេស ដោយឥតគិតថ្លៃឲ្យតែបរទេសណាចង់ហាត់ ក្បាច់គុនបុរាណដែលគេអះអាងថា របស់គេ។ យូរៗទៅប្រទេសណា ក៏ស្គាល់ក្បាច់គុនបុរាណនោះដែរ ថាជារបស់ថៃ។ របស់ផងខ្លួនមិនថួនរក្សា គេយល់អស្ចារ្យ គេច្បិចពូនថែ មិនយូរមិនឆាប់ធ្វើម៉េចទៅខ្មែរ ព្រោះអ្នកពូកែ អត់អង្ករច្រកឆ្នាំង!»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង