ព័ត៌មានកំសាន្ត ៖ តារាចម្រៀងស្រីដែលមានឈ្មោះថា Soyou ដែលជាសមាជិកក្រុម SISTAR ត្រូវបានគេទម្លាយរូបរាងដ៍ស្រស់ស្អាត របស់នាង តាមរយៈ បទសម្ភាស នៅលើទស្សនាវដ្តីមួយ ដែលមានឈ្មោះថា Cosmopolitan កាលពីខែ មេសា ។

Soyou គឺត្រូវបានគេនិយាយថា គឺជាតារាដែលដែលមានរូបរាងកាយ ដែលស្រស់ស្អាត ក្នុងចំណោមតារាស្រីនៅក្នុងវិស័យ Kpop ។ នាងថែមទាំងបានបង្ហាញរូបរាងដែលល្អឥតខ្ចោះ នៅលើទស្សនាវដ្តី Cosmopolitan ទៀតផង ។ នាងបានប្រាប់ឲ្យដឹង អំពីរាងកាយដែលគួរឲ្យទាក់ទាញរបស់នាងទៀតថា នាងបានបង្ហាញពីភាពសុិចសុីរបស់នាង ដោយការស្លៀកសម្លៀកបំពាក់ អាវខើច និងសំពត់ខ្លី ហើយជាងនេះទៅទៀត នាងបានបង្ហាញពី ការស្លៀកពាក់ អាវរឺបរាងដែលមើលទៅ មានភាពទាក់ទាញ ។

គួររំលឹកឲ្យដឹងថា ខណៈពេលនៃកិច្ចសម្ភាសន៍នេះ Soyou បានប្រាប់ពីអាថ៍កំបាំងរបស់នាងថា ប្រសិនបើអ្នកគ្រាន់តែបរិភោគ តែមិនបានធ្វើលំហាត់ប្រាណ នោះអ្នកនឹង មានរាងស្គម នឹងមិនមានរាងស្រលូននោះឡើយ ។ នាងបានបន្ថែមទៀតថា ប្រសិនបើនាងចង់បានរូបរាងដ៍សុិចសុី នឹងមានសាច់ដុំមាំមួន ដូចជារូបនាងនោះ ដូច្នេះអ្នកត្រូវតែ ផ្តោតទៅលើការបរិភោគអាហារសំខាន់ៗ នឹងខំប្រឹងធ្វើលំហាត់ប្រាណ ។

ជាងនេះទៅទៀត នាងបានប្រាប់អំពីការតមអាហាររបស់នាងថា កាលពីអតីតកាល ខ្ញុំបានធ្វើការសម្រកទំងន់ដោយខ្លួនឯង ប៉ុន្តែវាខុសពីពេលនេះ ខ្ញុំបានប្រាប់មិត្តរបស់ខ្ញុំថា ខ្ញុំកំពុងតែ តមអាហារ ដូច្នេះសូមជួយខ្ញុំផង ។ បន្ទាប់ពីពេលដែលខ្ញុំបានប្រាប់មិត្តរបស់ខ្ញុំហើយ ខ្ញុំទទួលបានការលើកទឹកចិត្តកាន់តែខ្លាំង ហើយនឹង មានភាពសប្បាយរីករាយជាមួយនឹង ការស្រកទម្ងន់របស់ខ្ញុំ ។

តោះនាំគ្នាទៅទស្សនារូបភាព ដែលស្រលូន និងសុិចសុីរបស់ Soyou ទាំងអស់គ្នា ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kpopism