CamNews

យុវជនវ័យទើប ២០ឆ្នាំ ជិះម៉ូតូរកជួបនាយករដ្ឋមន្រ្តី និយាយរឿងលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា

ភ្នំពេញ៖ យុវជនម្នាក់ ដែលមានវ័យទើប ២០ឆ្នាំ បានបង្ហាញ ភាពអង់អាចរបស់ខ្លួន ជិះម៉ូតូទៅរកជួបនាយករដ្ឋ មន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងបំណងពិភាក្សាពីបញ្ហាប្រជាធិបតេយ្យ និងរឿងនយោបាយនៅកម្ពុជា។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅម៉ោងប្រមាណ ៦ និង៤០នាទីព្រលប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០ ១៥នេះ យុវជនម្នាក់ឈ្មោះ ឈុន ស៊ុនហេង អាយុ ២០ឆ្នាំ រៀនឆ្នាំទី៣ ផ្នែកព័ត៌មានវិទ្យានៅសាកលវិទ្យាល័យ ប៊ែលធី បានជិះម៉ូតូទៅឈប់នៅមុខខ្លោងទ្វារភូមិគ្រឹះសម្តេចតេជោ ហើយប្រាប់ក្រុមសន្តិសុខថា ចង់ជួបជាមួយ សម្តេចនាយករដ្ឋមន្រ្តីពិភាក្សារឿងនយោបាយ និងបញ្ហាលទ្ធិប្រជាធិបតេយ្យ។

ក្រោយឃើញដូចនោះ ក្រុមសន្តិសុខ ដែលយាមនៅភូមិគ្រឹះនាយករដ្ឋមន្រ្តី បានឃាត់ខ្លួនយុវជនរូបនេះ ប្រគល់ទៅ ឲ្យសមត្ថកិច្ច ដើម្បីសួរនាំ។ បើតាមការរៀបរាប់ពីសំណាក់ឪពុក-ម្តាយ របស់យុវជន ឈុន ស៊ុនហេង ដែលសុទ្ធតែ ជាគ្រូបង្រៀននោះ កូនរបស់ពួកគាត់មិនធ្លាប់មានបញ្ហាផ្នែកស្មារតីនោះឡើយ ពោលគឺមានសតិជាធម្មតា។

លោក ទុយ ចាន់ធី គ្រូបង្រៀននៅវិទ្យាល័យព្រែកឯង និងអ្នកស្រី ធូ សុភា គ្រូបង្រៀននៅសាលារបស់អង្កាញ់ សុទ្ធតែបានអះអាងដូចគ្នាថា ការស្កាត់ជួបនាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីនិយាយពីរឿងលទ្ធិប្រជាធិបតេយ្យ ប្រហែល ជាបំណងពិតកូនរបស់គាត់។

បើទោះបីជាយ៉ាងណាយុវជនចង់ជួបនាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីនិយាយពីរឿងលទ្ធិប្រជាធិបតេយ្យ និង នយោ បាយនៅកម្ពុជានេះ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនយកទៅសួរនាំព្រមទាំងពិនិត្យរកសារធាតុញៀន ព្រមទាំង ពិនិត្យប្រព័ន្ធទូរស័ព្ទរបស់គេ ក្លាចមានចេតនាអាក្រក់ណាមួយ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល