ព័ត៌មានអន្តរជាតិ ៖ ក្រុមសកម្មជន ប្រទេសស៊ីរី គូសបញ្ជាក់អោយដឹងថា ហោចណាស់ជនស៊ីវិល ២៦នាក់ ក្នុងនោះ រួមមានក្មេងៗដូចគ្នាដែរត្រូវបានសម្លាប់នៅភាគខាងជើងឆៀងខាងកើតប្រទេស ស៊ីរី ពីសំណាក់ ការវាយប្រហារទ័ពអាកាស អាចជាការវាយប្រហារទ័ពអាកាសចម្រុះដឹកមុខដោយ សហរដ្ឋអាមេរិក ។

អង្គការឃ្លាំមើលសិទ្ធមនុស្ស ប្រចាំនៅស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសនោះអោយដឹង ថា ភូមិ Al-Khan នៅជិតខេត្ត al-Hawl in Hasakah រងនូវការវាយប្រហារយ៉ាងដំណំ ។ អ្នកនាំពាក្យ តំណាងអោយសហរដ្ឋអាមេរិក ពីប្រទេសអ៊ីរ៉ាក់អោយដឹងថា របាយការណ៍ខាង លើ នេះ គួរតែត្រូវ ស៊ើបអង្កេតអោយបានច្បាស់លាស់។ ដោយឡែក ពីគ្នានេះ រដ្ឋាភិបាល ប្រទេសស៊ិរី អោយដឹងថា ទាហានរបស់ខ្លួន ៣ នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារ ទ័ពអាកាស ។

* បញ្ជាក់ ៖ រូបភាព ឯកសារ ទ័ពអាកាស សហរដ្ឋអាមេរិក

ក្រសួងកិច្ចការបរទេស ស៊ីរី អោយដឹងថា បណ្តាយន្តហោះចម្បាំង នៃកងកម្លាំងចម្រុះ ផ្លូវអាកាស នោះបានបើកការវាយប្រហារ បាញ់ម៉ីស៊ីល កំទេចជុំរុំនៅក្នុងខេត្ត Deir al-Zour ដែល ត្រូវបានគ្រប់ គ្រងដោយពួក ISIS ខណៈលោកបានហៅការវាយដណ្តើមគ្រប់គ្រងខេត្តមួយនេះ ថាជាការរំលោភ បំពានជាក់ស្តែង។ ទោះជាយ៉ាងណាក៏ដោយចុះ ភាគីសហរដ្ឋអាមេរិក នៅតែទទូច អះ អាងអោយ ដឹងថាខ្លួនពិតជាមិនបានបើកការវាយប្រហារផ្លូវអាកាសណាមួយ នៅតំបន់ ជិតជុំរុំខាងលើនោះទេ

ឆ្លើយតបទៅនឹងរបាយការណ៍ចុងក្រោយបំផុត ដែលថា ការវាយប្រហារទ័ព អាកាសប្រឆាំង ISIS អាចនឹងសម្លាប់ពលរដ្ឋស្លូតត្រង់ ពីខេត្ត Hasakah អ្នកនាំពាក្យសហរដ្ឋ អាមេរិក បន្តអោយដឹងថា វាគឺជាបរិបទមួយដែលធ្ងន់ធ្ងរ ក្នុងនោះ បើព័ត៌មានអាចជឿទុកចិត្ត បាន នោះការស៊ើបអង្កេតនឹង ត្រូវបានធ្វើឡើង ខណៈលទ្ធផលស៊ើបអង្កេត នឹង ប្រកាសជាសាធារណៈ ។ គួររំឮកថា ក្នុងរយៈ ពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ តំបន់ ខាងលើ គឺ មានការប៉ះទង្គិចជាខ្លាំង រវាងកងកម្លាំងទ័ព អាកាសចម្រុះ និងកងកម្លាំងរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ។ ប្រភពបញ្ជាក់អោយដឹងថា កងកម្លាំង ទ័ពអាកាសចម្រុះ ដឹកមុខដោយសហរដ្ឋអាមេរិក ប្រឆាំង ISIS បានចាប់ផ្តើមបើកការវាយប្រហារ របស់ខ្លួនចាប់តាំងពីខែ កញ្ញា ឆ្នាំ ២០១៤ ។ ដោយឡែក រុស្ស៊ី ក៏បានចាប់ផ្តើមវាយប្រហារ ទម្លាក់ គ្រាប់បែក ប្រឆាំង ISIS ដូចគ្នាដែរ ចាប់តាំងពីខែ កញ្ញា មកម្ល៉េះ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី