CamNews

Facebook មានអ្នកប្រើប្រាស់រហូតដល់ ២ពាន់លាននាក់ជារៀងរាល់ខែ

យោង​តាម social network បាន​ឲ្យ​ដឹង​ថា ច្រើន​ជាង​មួយ​ភាពគបួន​នៃ​ប្រជាជន​សរុប​ក្នុង​ពិភព​លោក​ កំពុង​តែ​ប្រើ​ប្រាស់​ Facebook ជា​រៀង​រាល់​ខែ។

ចំណែក​នៅ​ក្នុង​ទំព័រ​ Facebook របស់​ស្ថាបនិក លោក Mark Zuckerberg​ បាន​បង្ហោះ​ថា៖ «កាល​ពី​ព្រឹក​មិញ​នេះ Facebook community មាន​អ្នក​ប្រើ​ប្រាស់​រហូត​ដល់ ២ពាន់​លាន​អ្នក​ហើយ។»

នេះ​គឺ​ជា​ដំណើរ​ដ៏​វែង​ឆ្ងាយ​របស់​លោក Zuckerberg បន្ទាប់​ពី​លោក​បោះ​បង់​ចោល​ការ​សិក្សា​នៅ​ Harvard ហើយ​បង្កើត​ Facebook នេះ​ឡើង​ប្រមាណ​ជាង​ ១៣ ឆ្នាំ​មក​ហើយ។

កាល​ពី​ខែ​តុលា ឆ្នាំ ២០១២ Facebook មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​ ១ពាន់​លាននាក់ នេះ​មាន​ន័យ​ថា ចំនួន​នេះ​ត្រូវ​បាន​កើន​ឡើង​ទ្វេ​ដង​ មិន​ដល់​រយៈពេល​ប្រាំ​ឆ្នាំ​ផង។

នៅ​ដើម​ឆ្នាំ​នេះ Facebook  ត្រូវ​បាន​គេ​សន្មត់​ថា ប្រាក់​ចំណូល​ពីការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​នឹង​មាន​ការ​ធ្លាក់​ចុះ ប៉ុន្តែ​លោក Mark នៅ​តែ​មាន​មហិច្ចតា​ខ្ពស់។

ការ​លូត​លាស់​យ៉ាង​ឆាប់​រហ័ស របស់ Facebook  បាន​ដាក់​សម្ពាធ​ទៅ​លើ​លទ្ធភាពនៃ​ការ​គ្រប់​គ្រង​ការ​បង្ហោះ​ដែល​មាន​លក្ខណៈហឹង្សា និង​លើ្មស​ច្បាប់។​ តួយ៉ាង​ ថ្មីៗនេះ បុរស​អាមេរិក​ម្នាក់​បាន​បង្ហោះ​វីដេអូ​ដែល​គាត់​បានបាញ់​សម្លាប់​មនុស្ស​ចាស់​ម្នាក់។

កាល​ពី​ខែ​មុន ក្រុមហ៊ុន Facebook បាន​ប្រកាស​រក​បុគ្គលិក​ 3000 នាក់​បន្ថែម​សម្រាប់​គ្រប់​គ្រង​ការ​បង្ហាះ​ក្នុង​ Facebook៕

ប្រភព៖ BBC

ប្រែស​ម្រួល៖ High