CamNews

ផ្ទុះរថភ្លើងដឹកអ្នកដំណើរ នៅតៃវ៉ាន់ របួស ២៤នាក់

យ៉ាង​ហោចណាស់ មាន​អ្នករង​របួស​ ២៤នាក់ នៅក្នុងករណីផ្ទុះ​នៅលើ​រថភ្លើងដឹកអ្នកដំណើរ​
នៅក្រុង​តៃប៉ិះ កោះតៃវ៉ាន់ កាលពី​យប់​ម្សិលមិញ។

យោងតាមការិយាល័យគ្រប់គ្រងផ្លូវដែកតៃវ៉ាន់ (TRA) រថភ្លើង​ដែលកំពុង​ស្ថិតនៅក្នុង​ចំណត
Songshan ស្រាប់តែមាន​សម្លេង​ផ្ទុះ​នៅក្នុង​ទូររថភ្លើង​លេខ​ ៦ នៅវេលាម៉ោង​ប្រហែល ២២យប់
(ម៉ោងក្នុងស្រុក)។ បន្ទាប់នោះ រថភ្លើង​ក៏ចាប់ផ្ដើមឆាបឆេះ។

ភ្លាមៗនោះដែរ រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួនជាង ១០គ្រឿង ត្រូវបានគេ​បញ្ជូនទៅកាន់កន្លែងកើត
ហេតុ ហើយមិនយូរប៉ុន្មាន អណ្ដាត​ភ្លើង​ក៏ត្រូវបានពន្លត់។

ការិយាល័យគ្រប់គ្រងផ្លូវដែកតៃវ៉ាន់​បានព្យាយាម​បញ្ជូនអ្នករងរបួស​ទៅកាន់មន្ទីរ​ពេទ្យដែល
នៅក្បែរ​នោះ និង​បាន​ជម្លៀស​មនុស្ស​ចេញពីតំបន់គ្រោះថ្នាក់។

ទំព័រ CNA ឱ្យដឹង​ថា នគរបាលបានរកឃើញ​ឧបករណ៍​ផ្ទុះដែលមាន​ប្រវែង​ប្រមាណពី ១៥ទៅ
២០សង់ទីម៉ែត្រ នៅក្នុង​ទូររថភ្លើង​មួយ​។  នគរបាលក៏បានរកឃើញ​វត្ថុ​មួយ​ដែល​ដូចទៅនឹង
​គ្រាប់ផៅផងដែរ។

បច្ចុប្បន្ន មូលហេតុពិតនៃការផ្ទុះនេះ មិនទាន់ត្រូវបានគេ​រកឃើញ​នៅឡើយ ប៉ុន្តែ នគរបាល
កំពុង​តែស្វែងរកជនល្មើស​ដែលបានរត់គេចខ្លួន​ ក្នុងករណីនេះ។

ប្រែសម្រួល ៖ បុត្រា