CamNews

យាន Curiosity របស់​អង្គ​ការ NASA កំពុង​ឡើង​ភ្នំ​ខ្ពស់​មួយ​នៅ​ភពអង្គារ ទោះ​ជា​មាន​បញ្ហា​ផ្នែក​កង់

(អវកាស)៖ យានធ្វើដំណើរលើដី Curiosity របស់អង្គការ NASA ដែលបាននិងកំពុងបំពេញ បេសកកម្មនៅភពអង្គារ អស់រយៈពេលបួនឆ្នាំមកនេះ កំពុងតែធ្វើដំណើរឡើងភ្នំ ដ៏ខ្ពស់មួយ នៅលើផ្ទៃភពក្រហមនោះ បើទោះបីជាវាមានបញ្ហាផ្នែកកង់របស់វា ដែលមានចំនួន០៦ នោះក៏ដោយ។ នេះបើតាមការ ចេញផ្សាយរបស់ Space.com នៅថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០១៦។

យាន Curiosity ដែលមានទំហំប៉ុនកូនឡានមួយនោះ ក៏ធ្លាប់ធ្វើការរុករកក្បែរភ្នំមួយឈ្មោះថា Sharp កម្ពស់ ៥ គីឡូម៉ែត្រផងដែរ នៅលើផ្ទៃភពអង្គារ កាលពីខែកញ្ញា ឆ្នាំ២០១៤។ ការឡើងភ្នំលើក​នេះ គឺស្ថិតនៅក្នុងគោលដៅស្វែងរក ជីវិតដែលអាចកើតមានក្នុងទម្រង់ណាមួយ កាលពីអតីតកាល នៅផ្ទៃភពអង្គារ ដែលជាភពទីបួន នៅក្នុងប្រព័ន្ធព្រះអាទិត្យ យើងនេះ។

គួរបញ្ជាក់ថា យាន Curiosity ត្រូវបានគេបាញ់បង្ហោះចេញពីផែនដី នឹងធ្វើការចុះចតដោយជោគ​ជ័យ លើផ្ទៃភពអង្គារ កាលពីខែសីហា ឆ្នាំ២០១២។ យាននេះមានតួនាទីស្វែងរក ប្រភពនៃជីវិត និង​រូបធាតុនានា ដែលអាចកើតមានកាលពី អតីតកាលលើភពអង្គារ។ សម្រាប់លទ្ធផលដ៏គាប់​ប្រសើរបំផុត សម្រាប់ការរុករកភពអង្គារ កន្លងមកនេះ គឺការរកឃើញទឹកលើផ្ទៃភពនេះ កាលពីឆ្នាំ ២០១៥ ដែលហេតុនាំឲ្យ ការវិភាគកន្លងមកថា ភពអង្គារអាចធ្លាប់មានជីវិត ឬ បរិយាកាស ស្រដៀងនឹងផែនដីនោះ គឺជារឿងត្រឹមត្រូវ៕

ប្រភព ៖ Space

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង