CamNews

អ៊ាម វន្នី ប្រតិកម្មនឹងការ រិះគន់របស់លោក មាស រិទ្ធី ថា គ្មានភស្ដុតាង ច្បាស់លាស់

ភ្នំពេញ៖ អតីតបេក្ខជន ទើបតែធ្លាក់ចេញពីកម្មវិធី «Cambodian idol» សប្តាហ៍ទី៧ លោក អ៊ាម វន្នី ក្រោយពី លោកបាន ធ្លាក់ចេញពីកម្មវិធី ប្រមាណ១សប្តាហ៍នេះ គេសង្កេតឃើញថា លោកគឺជាបេក្ខជនមួយរូប ដែលមានភាព លេចធ្លោ ទៅលើការរិះគន់ បន្តបន្ទាប់។ បន្ទាប់ពីមានការរិះគន់ បន្តកន្ទុយគ្នាបែបនេះ អតីតបេក្ខជនរូបនេះ បានចេញ មុខបញ្ចេញប្រតិកម្មតបត ទៅអ្នករិះគន់វិញ ដោយលោកបានលើកឡើងថា លោកស្វាគមន៍ ចំពោះការរិះគន់បែប ស្ថាបនា តែលោកមិនអាចអត់ទ្រាំបានទេ បើមានអ្នករិះគន់ បែបចង់ជាន់ពន្លិចនោះ ។

ជួបសម្ភាន៍ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ អតីត បេក្ខជនក្នុងកម្មវិធី «Cambodian idol» លោក អ៊ាម វន្នី បានប្រាប់ឲ្យដឹងថា នៅពេលថ្មីៗនេះ មានបណ្តាញ សារព័ត៌មាន ក្នុងស្រុកជាច្រើន ដោយក្នុងនោះ សូម្បីតែកម្មវិធីមានទាំងពិធីករ ប្រចាំទូរទស្សន៍ហង្សមាស លោក រិទ្ធី បានធ្វើការវាយប្រហារលោកយ៉ាងចាស់ដៃ ដោយលើកឡើងថា លោកជាមនុស្សអំនួត មានមោទនភាពជ្រុលហួសហេតុ និងបានសរសេររិះគន់ ស្ថានីយទូរទស្សន៍ហង្សមាសនោះ ហើយគ្រប់យ៉ាងមានត្រឹមតែ ជាការនិយាយរិះគន់ តែអ្នក និយាយរិះគន់លោក មិនមានភស្តុតាងឡើយ ។

បុរសសង្ហារវ័យ២៦ឆ្នាំ ដែលជាម្ចាស់បទ «ស្អប់ស្នេហ៍ដំបូង» និង «ខ្ញុំជាអ្នកខេត្តបាត់ដំបង» រូបនេះបានប្រាប់ឲ្យ ដឹងទៀតថា «ខ្ញុំមិនបានសរសេររិះគន់ ស្ថានីយទូរទស្សន៍ ឬក៏វាយប្រហារកម្មវិធី “Cambodia idol” ជាមនុស្សអំនួត មោទនភាព លើខ្លួននិងរឿងនយោបាយនោះទេ ហើយខ្ញុំមិនដឹងថា រឿងគ្រប់យ៉ាង វាចេញមកពីខាងណាទេ អ្វីដែល ខ្ញុំដឹងគឺគ្រប់យ៉ាង ដែលអ្នកអត្ថាធិប្បាយលោក រិទ្ធី និយាយវាយប្រហារខ្ញុំ កាលពីប៉ុន្មានថ្ងៃមុននោះ គឺគ្មានការពិតទេ ហើយក៏គ្មានភស្តុតាង និងមិនបានសម្ភាសន៍ខ្ញុំទាល់តែសោះ ។ ខ្ញុំចាត់ទុកថា ការនិយាយបែបនេះ គឺវាយប្រហារធ្វើឲ្យ ប៉ះពាល់ កិត្តិយសរបស់ខ្ញុំ ព្រោះថា ការផ្សាយម្តងៗ គឺមានអ្នកទស្សនា ជាច្រើនលាននាក់…» ។

ចំណែកព័ត៌មានមួយទៀត ដែលលើកឡើងថា លោកមានអំនួតតម្កើងខ្លួន ហួសមាឌ និងយកខ្លួនទៅប្រៀប ធៀប ជាមួយ តារាជើងចាស់នោះ គឺត្រូវបានអតីតបេក្ខជនរូបនេះ បានប្រាប់ឲ្យដឹងទៀតថា «ខ្ញុំមិនធ្លាប់បានលើកតម្កើងខ្លួន ទៅប្រៀប នឹងតារាជើងចាស់ ឬក៏អធិរាជអ្វីឡើយ អ្វីដែលខ្ញុំលើកយកគោលការ ទាំង៤មកនិយាយនោះ គឺមិនបាន បង្ហាញ ពីភាពអំនួត ក្នុងខ្លួនឡើយ វាគ្រាន់តែជាក្តីស្រមៃរបស់ខ្ញុំ ចង់បង្ហាញស្នាដៃ និងឆន្ទៈរបស់ខ្លួន ខ្ញុំមិនដែល គិតថា ខ្ញុំខ្លាំង មានចំណុចល្អ ជាងរៀមច្បង ឬក៏ប្រដូចខ្លួន ទៅជាអធិរាជសិល្បៈអ្វីឡើយ ព្រោះថាបទពិសោធន៍ ខ្ញុំនៅក្មេងខ្ចី ត្រូវការហាត់រៀនបន្តទៀត»។

ទន្ទឹមជាមួយនឹង ការចេញមុខបកស្រាយនោះ លោក អ៊ាម វន្នី ក៏បានទទូចឲ្យអ្នករិះគន់ ដែលគ្មានភស្តុតាង ធ្វើការ កែសម្រួលនូវអ្វីដែលខ្លួន បានធ្វើការផ្សព្វផ្សាយ។ «ខ្ញុំចង់និយាយថា ខ្ញុំមិនមានសិទ្ធិក្នុងការហាមឃាត់ អ្នករិះគន់ឬអ្នក គាំទ្របានទេ តែអ្វីដែលខ្ញុំលើកឡើងនោះ គឺខ្ញុំចង់និយាយថា ប្រសិនបើអ្នករិះគន់ខ្ញុំ សុំឲ្យមានហេតុផល និងភស្តុតាង កុំចេះ តែរិះគន់គ្មានមូលដ្ឋាន ហើយបើសិនជាការរិះគន់ មានប្រភពមក ទស្សនិកជនក៏គួរណាស់ តែសម្ភាសន៍ខ្ញុំជា មុនសិន » ។ លោក អ៊ាម វន្នី បន្ថែម៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល