(ភ្នំពេញ)៖ លោក អ៊ុយ សុីម ដែលមានតួនាទីជានាយកខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលមរណភាពដោយសារខ្យល់គ ពេលចូលបន្ទប់ទឹក។

តាមការអះអាងពីមន្ត្រីបានអោយដឹងថាមរណភាពរបស់លោក អ៊ុយ សុីម បានកើតឡើងកាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ ក្នុងជន្មាយុ៦៩ឆ្នាំ ខណៈលោកចូលងូតទឹកថ្ងៃត្រង់ ដើម្បីចេញទៅធ្វើការរបស់លោកដូចសព្វដង ស្រាប់តែងងឹតមុខដួលបោកក្បាល និងឥដ្ឋ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗ។

បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានសពស្ថិតនៅផ្ទះលេខ៣៣បេ ផ្លូវលេខ៤៩០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនជិតរង្វង់មូលផ្សារដើមថ្កូវ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី