CamNews

ភាពយុត្តិធម៌​!​ សមត្ថកិច្ចចាប់ជនបង្ក​រំលោភ​សេពសន្ថវៈកុមារីអាយុ៤ឆ្នាំ ​នៅក្រុងប៉ោយប៉ែត បានហើយ

(បន្ទាយមានជ័យ)៖​ លោក​ សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង​អមសាលាដំបូងខេត្ត​បន្ទាយមានជ័យ បានប្រាប់ភ្នាក់ងារ Fresh News នៅល្ងាចថ្ងៃទី១៧ ខែ​វិច្ឆិកា ខែវិច្ឆិកានេះថា​ ពេលនេះជន​សង្ស័យដែល​​រំលោភ​សេពសន្ថវៈកុមារីអាយុ ៤ឆ្នាំ ​នៅក្រុងប៉ោយប៉ែតនោះ​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅឯខេត្ត​កំពង់ចាម។ ការឃាត់ខ្លួននេះមានការ​សហការ​ជាមួយកម្លាំងនគរបាល​ខេត្តកំពង់ចាម ។

លោក​ សុក កែវបណ្ឌិត បានបន្តថា ជនសង្ស័យ​ ឈ្មោះ ថុង មន ហៅ ពៅ ​ភេទប្រុស​ អាយុ៣២ឆ្នាំ​​ ជាសន្តិសុខ​នៅភោជនីយដ្ឋាន​នាគទិព្វ​ រស់នៅ​ភូមិ​ក្បាល​ស្ពាន១​​ សង្កាត់-ក្រុងប៉ោយប៉ែត បានប្រព្រឹត្ត​ករណី​រំលោកភ​សេព​សន្ថវៈលើកុមារីអាយុ៤​ កាលពី​ថ្ងៃទី២២ ខែសីហា​ ឆ្នាំ២០១៦ កន្លងមកនេះ​។

លោក​ មាស ច័ន្ទពិសិដ្ឋ ​ព្រះរាជអាជ្ញា​អមសាលាដំបូងខេត្ត​ បានប្រាប់ឲ្យដឹងថា ក្រោយពីមាន​ឪពុកកុមារីរងគ្រោះ​ដាក់ពាក្យបណ្តឹង​ទៅកម្លាំងសមត្ថកិច្ច​នគរបាល​ក្រុងប៉ោយប៉ែត អស់រយៈពេល​ជិត ៤ខែ គ្មានពន្លឺ​អ្វីសោះ ​​​ដូច្នេះហើយ​​ក្នុងនាមយើងជាមន្ត្រី​យុត្តិធម៌​ បានបញ្ជាការ​កម្លាំងនគរបាល​ខេត្ត​បន្ទាយមានជ័យស្រាវជ្រាវ ដើម្បីឃាត់ខ្លួនជនសង្ស័យរត់គេច នៅឯខេត្ត​កំពង់ចាម​។

លោកបន្ត​ ឪពុក​ក្មេង​រងគ្រោះ​ឈ្មោះ​លាប លីតេង អាយុ៤០ឆ្នាំ កូនស្រីរងគ្រោះឈ្មោះ ត ស គ អាយុ៤ឆ្នាំ កូនស្រីគាត់ត្រូវបានជនសង្ស័យខាងលើ​ ចាប់រំលោភសេពសន្ថវៈកូនស្រី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កន្លងមកនេះ តែបែកការនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ខណៈពេលឪពុក​បាននាំកូនស្រីមកផ្ទះពីម្តាយបង្កើតវិញ។

លោកបានបញ្ជាក់ថា​ ជនសង្ស័យខាងលើនេះ​ត្រូវបាន​កម្លាំងនគរបាល​ខេត្តកំពង់ចាម ​ចាប់បញ្ជូនមកដល់​ខេត្តបន្ទាយមានជ័យ​ហើយ​។
បច្ចុប្បន្ននេះ ​សមត្ថកិច្ចជំនាញកំពុង​សាងសំណុំ​ជនសង្ស័យខាងលើ​ ទៅកាន់​សាលាដំបូងខេត្តចាត់ការ​តាម​និតិវិធីច្បាប់។

សូម​បញ្ជាក់ថា តាមការរៀបរាប់ពីឪពុកក្មេងស្រី​រងគ្រោះ​ ពេលនោះ គាត់ និងកូនស្រីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់​ប៉ោយប៉ែត ដើម្បីជួយអន្តរាគមន៍ តែគ្មានប្រសិទ្ធភាពឡើយ ។ គាត់មិនអស់ចិត្តទៅកន្លែងអធិការក្រុងប៉ោយប៉ែត ឱ្យជួយអន្តរាគមន៍រហូតដល់ពេលនេះ គ្មានពន្លឺអ្វីបន្តិចសោះ ។

សូម្បីតែ​រូបគាត់និងកូនស្រីទៅរកអង្គការ និងអង្គការផ្សេងទៀតតែគ្មានប្រសិទ្ធភាព មានតែប្រាប់គាត់កុំនិយាយអ្វីពាក់ព័ន្ធនិងគេទៀតអី ចាំគេដោះស្រាយជូនហើយ៕

ឪពុកក្មេងស្រីរងគ្រោះ

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី