កូរ៉េ៖ ការមុខមាត់ថ្មី របស់ទេសចរណ៍កូរ៉េត្រូវបានចាប់ផ្តើមហើយ នៅកូរ៉េខាងត្បូង តាមរយៈស្ប៉តពាណិជ្ជកម្មថ្មី "Korea: Let Your Story Begin" ជាមួយកំពូលតារាសម្តែង រូបសង្ហា គឺលោក Lee Min Ho ។ កាលពីថ្ងៃទី២៨ខែកក្កដា កន្លងទៅ ផលិតកម្ម Starhau Entertainment បានឲ្យដឹងថា ការងារថ្មីរបស់ Lee Min Ho គឺជាអ្នកតំណាងឲ្យ មុខមាត់ប្រទេសកូរ៉េ ហើយក្រសួងទេសចរណ៍ និងវប្បធម៌កូរ៉េ បានបោះឆ្នោតជ្រើសយកតារាវ័យ២៨ឆ្នាំរូបនេះ ដើម្បីផ្សព្វផ្សាយយុទ្ធនាការនេះ ដើម្បីបង្ហាញពីភាពស្រស់ស្អាតនៃប្រទេសកូរ៉េ ទៅដល់បណ្តាអ្នកទេចរ ទូទាំងពិភពលោក ។

ប្រុសស្អាត Lee Min Ho បាននិយាយ តាមរយៈអ្នកតំណាង របស់ខ្លួនថា«វាពិតជាមានន័យខ្លាំងណាស់ សម្រាប់ខ្ញុំដែលមាន ឱកាសផ្សព្វផ្សាយ ពីភាពស្រស់ស្អាតនៃប្រទេសរបស់យើង ហើយខ្ញុំក៏សង្ឃឹមផងដែតថា ស្ប៉តពាណិជ្ជកម្មថ្មីនេះ នឹងជួយឲ្យវិស័យទេសចរណ៍ ក្នុងប្រទេសយើងកាន់ មានការចាប់អារម្មណ៍» ។

ព័ត៌មានពីផលិតកម្ម Starhau បានឲ្យដឹងទៀតថា ពាក់កណ្តាលខែកក្កដា នេះ Lee Min Ho មមាញឹកខ្លាំងណាស់ ព្រោះត្រូវទៅថត នៅឆ្នេរ Huntington ក្រុងឡូអេនជីឡេស និងទៅជួបប្រិយមិត្តអ្នកគាំទ្រ រាប់ពាន់នាក់ ក្នុងការចាក់ផ្សាយរឿង Gangnam Blues នៅប្រទេសជប៉ុន និងត្រឡប់ទៅប្រទេសកូរ៉េវិញ ទៅទទួលពាន BiFan Producers' Choice award ហើយមកថតស្ប៉តជាចុងក្រោយនេះ នៅរាជវាំង Gyeongbokgung នៅក្រុងសេអ៊ូលនេះទៀតផង ។

ព័ត៌មានដដែលបានឲ្យដឹងទៀតថា សម្រាប់យុទ្ធនាការ របស់ក្រសួងទេសចរណ៍កូរ៉េ នេះដែរចំណាយ អស់ទឹកប្រាក់ជិត៨៥៦លានដុល្លារអាមេរិក ដើម្បីបង្ហាញពីភាពស្រស់ស្អាត របស់ប្រទេសកូរ៉េ ទៅកាន់ពីភពលោក ហើយស្ប៉តនេះដែរ ដឹកនាំសម្តែងដោយ អ្នកដឹកនាំកូរ៉េ លោក Park Myung Cheon និងតៃវ៉ាន់ លោក Wayne Peng ដែលនឹងត្រូវចាក់ផ្សាយ នៅខែសីហានេះ តាមកញ្ចក់ទូរទស្សន៍ជាច្រើន រួមមាន Arirang TV , CNN , USA, CCTV នៅប្រទេសចិន និងទូរទស្សន៍អន្តរជាតិ ជាច្រើន ទៀត នៅកាណាដា ជប៉ុន និងប្រទេសថៃ ផងដែរ៕

ចង់ដឹង ថាតើរវាង Lee Min Ho និងទេសភាពតំបន់ទេសចរណ៍កូរ៉េ មួយណាមានភាពស្រស់ស្អាតគួរឲ្យទាក់ទាញជាងនោះ សូមទស្សនាវីដេអូបន្តិចមើល៍!

<object width="453" height="388" data="http://www.youtube.com/v/10Zm06G7Flc&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/10Zm06G7Flc&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល