លោក Stan Lee អ្នកផ្ដើមគំនិតបង្កើតសៀវភៅរឿងកំប្លែងបែបអច្ឆរិយៈ(Marvel Comic books) បានទទួលបរណភាព ក្នុងជន្មាយុ ៩៥ ឆ្នាំ។ លោកទទួលខុសត្រូវក្នុងការបង្កើតតួអង្គសំខាន់ៗរួមមានដូចជា Spider-Man, X-man, Iran Man, The Credible Hulk, Thor, black Panther និង The fantastic Four។

ដោយសារតែស្នាដៃរបស់លោក បានធ្វើឱ្យក្រុមហ៊ុន Marvel បានក្លាយជា ក្រុមហ៊ុនបោះពុម្ភផ្សាយសៀវភៅរឿងកំប្លែងដ៏ពេញនិយមបំផុតនៃពិភពលោក។ មិនតែប៉ុណ្ណោះលោកបានសហកាផលិតនូវរឿង Hollywood ខ្នាតវែងផងដែរ។

កូនស្រីរបស់លោក គឺអ្នកស្រី J.C បាននិយាយថា រថយន្ដសង្រ្គោះបន្ទាន់ បានបើកយ៉ាងប្រញាប់ឆ្ពោះទៅកាន់ផ្ទះរបស់លោកនៅ Hollywood Hills កាលពីព្រឹកថ្ងៃចន្ទ ហើយរូបលោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាកន្លែងដែលលោកទទួលមរណៈភាព។

អ្នកស្រីបាននិយាយថា៖” លោកស្រឡាញ់ជីវិតរបស់លោក និងស្រឡាញ់នូវកិច្ចការ ដែលលោកប្រកបដើម្បីចិញ្ចឹមជីវិតណាស់។ ពុំមាននរណា អាចជំនួសគាត់បានឡើយ។ ឪពុករបស់ខ្ញុំស្រឡាញ់អ្នកគាំទ្ររបស់គាត់ណាស់។ គាត់ជាបុរសដ៏អស្ចារ្យម្នាក់”។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយរបស់លោក Lee មានភាពច្របូកច្របល់ជាមួយនឹងរឿងក្ដីនៅតុលាការរវាងក្រុមគ្រួសាររបស់លោក និងអតីតអ្នកគ្រប់គ្រង។

មរណភាពរបស់ភរិយារបស់លោក ក្នុងជន្មាយុ ៦៩ ឆ្នាំ បានបន្សល់ទុករឿងក្ដីមួយ ដែលបណ្ដាលឱ្យមានការដោះស្រាយរវាងមិត្ដភក្ដិ មេធាវី និងអ្នកប្រឹក្សាច្បាប់។ កាលពីខែកក្កដា មេធាវីការពារក្ដីឱ្យកូនស្រីរបស់លោក គឺអ្នកស្រី JC បានទទួលដីការារាំងការរំលោភបំពានមនុស្សចាស់ ប្រឆាំងនឹងអតីតអ្នកគ្រប់គ្រងរបស់លោក។

បណ្ដឹងសុំឱ្យតុលាការចេញដីការារាំងនេះ បានចោទប្រកាន់អតីតអ្នកគ្រប់គ្រងរូបនោះ ពីបទប៉ុនប៉ងជ្រៀតជ្រែកសមត្ថភាពលោក Lee ក្នុងការទំនាក់ទំនងទៅគ្រូពេទ្យ និងសមាជិកគ្រួសារ និងបំបែកលោក Lee ចេញពីកូនស្រីរបស់គាត់។

កាលពីឆ្នាំ២០០២ លោក Lee បានប្ដឹងទាមទារចំណែកប្រាក់ចំណេញរបស់លោក ក្រោយពីខ្សែភាពយន្ដរឿង Spider-Man ដណ្ដើមបានជ័យជម្នះ នៅតាមរោងភាពយន្ដ ដែលនាពេលនោះលោកបាន ទទួលប្រាក់សំណងបញ្ចប់ក្ដីចំនួន ១០ លានដុល្លារអាមេរិក។ បើតាមការប៉ាន់ប្រមាណ លោក Lee មានទ្រព្យសម្បត្ដិចំនួន ៧០ លានដុល្លារអាមេរិក។

កាលពីខែឧសភាឆ្នាំនេះ លោកចាប់ផ្ដើមបណ្ដឹងទាមទារទឹកប្រាក់ ១ ពាន់លានដុល្លារអាមេរិកប្រឆាំងនឹងក្រុមហ៊ុន POW! Entertainment ជាក្រុមហ៊ុនមួយ ដែលលោកបានសហការបង្កើត ដោយបានចោទប្រកាន់បណ្ដាប្រធានប្រតិបត្ដិនៃក្រុមហ៊ុននោះពីបទសមគំនិតគ្នាលួចអត្ដសញ្ញាណ ឈ្មោះ និងនិមិត្ដរូបរបស់លោក។

លោកក៏បានអះអាងផងដែរថា ក្រុមហ៊ុននេះ បានចូលគ្រប់គ្រងគណនីបណ្ដាញផ្សព្វផ្សាយសង្គមរបស់លោក និងប្រើបណ្ដាញទាំងនោះ ដើម្បីក្លែងធ្វើជាតួអង្គលោក។ រយៈពេលពីរខែក្រោយលោក បានដកពាក្យបណ្ដឹង និងនិយាយនៅក្នុងរបាយការណ៍មួយថា៖” រឿងគ្រប់យ៉ាង បានធ្វើឱ្យអ្នកទាំងអស់គ្នារូមទាំងខ្ញុំ និងអ្នកគាំទ្រ មានការភ័ន្ដច្រឡំ ប៉ុន្ដែឥឡូវនេះ ខ្ញុំមានអារម្មណ៍សប្បាយចិត្ដ ដោយមានការគាំទ្រពីមនុស្ស ដែលប្រាថ្នាល្អសម្រាប់ខ្ញុំ” ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Telegraph