CamNews

បន្ទាប់ពីលោកតា សង់ ស៊ីស បានធូរស្រាល សុន ស្រីពេជ្រ និង​កាឆយ នាំយក​ថវិកា ឧបត្ថម្ភដល់​លោកតា ផ្លុង មឿក

(ភ្នំពេញ)៖ បន្ទាប់ពីសុខភាព លោកតា សង់ស៊ីស បានធូរស្បើយច្រើនបន្តិច ក្រុមគ្រួសារក៏បានរៀបចំកម្មវិធី ចំរើនព្រះជន្ម និងហៅព្រលឹង​ព្រលះមកវិញ ដើម្បីឲ្យលោកតាបានស្រាកស្រាន្ត​ និងអរគុណ គុណបុណ្យដូនតា ដែលតាមថែរក្សា​កន្លងមក។ ក្រោយពីពិធីនេះ បានចប់រួចរាល់ ហើយស្ថានភាពលោកតា សង់ ស៊ីស បានធូរស្បើយនោះ តារាចម្រៀង សុន ស្រីពេជ្រ និងតារាកំប្លែង នាងកាឆយ បាននាំយកអំណោយ និងថវិកាមួយចំនួនឧបត្ថម្ភ​ដល់លោកតា ផ្លុង មឿក ដែលកំពុងតែមានជំងឺ និងខ្វះខាតនូវថវិកាព្យាបាលផងដែរ។

គេនៅចាំបានថា ស្របពេលដែលលោកតា សង់ស៊ីស ឈឺធ្ងន់ លោកតា  ផ្លុង មឿក អ្នកអាយ៉ៃជើងចាស់​ឯណោះវិញ ក៏ក៏ធ្ងន់ធ្ងរមិនធម្មតាដែរ។ ក្រៅពីនេះ លោកតា​ស្ទើរតែគ្មានបាយទឹកហូបគ្រប់គ្រាន់ ព្រោះជីវភាពលំបាកខ្លាំង រហូតថ្ងៃខ្លះលោកតា ស្រក់ទឹកភ្នែក​ព្រោះចង់ហូបគុយទាវ ដែល​ចូលចិត្ត តែគ្មានប្រាក់សម្រាប់ហូបនឹងគេ។

ដោយសារតែលោកតា សង់ ស៊ីស បានធូរស្បើយ​ហើយ កូនៗ លោកតា មានដូចជា នាង សុន ស្រីពេជ្រ និងនាង កាឆយ បាននាំគ្នា ទៅសួរសុខទុក្ខ​លោកតា ផ្លុង មឿក ម្ដង ព្រមទាំងនាំថវិកា​មួយចំនួនផង ដែលបង្ហាញពីទឹកចិត្ត​ ចំពោះអ្នកសិល្បៈជើងចាស់ដូចគ្នា។

ប្រភពពីក្រុមគ្រួសារ លោកតាស៊ីស បាននិយាយថា ជាទឹកចិត្តចំពោះអ្នកសិល្បៈជើងចាស់​ដូចគ្នា ថវិកាមិនជាច្រើនទេ តែជាសុទ្ធា និងចង់បង្ហាញពីការជួយគ្នា ក្នុងគ្រាអាសន្ន ព្រោះកន្លងមក ពេលលោកតាស៊ីស​ឈឺ ក៏មានសប្បុរជនក្នុង និង​ក្រៅប្រទេសនានា ជួយច្រើនដែរ។ ថ្មីៗនេះអ្នកសិល្បៈខ្មែរ ហាក់មានសុខភាពដុនដាប ព្រោះម្នាក់សុទ្ធតែធ្លាក់ខ្លួនឈឺ ពិសេសឆ្នាំនេះជាឆ្នាំ ដែលអ្នកសិល្បៈឈឺ និងស្លាប់ច្រើនជាងគេ៕

ផ្តល់សិទ្ធិដោយ ៖​ ​ខ្មែរថកឃីង