ក្រុមហ៊ុនផលិតភេសជ្ជៈកីឡាដ៏ធំរបស់ប្រទេសជប៉ុន Pocari Sweat បានសម្រេចឈប់ចាក់ផ្សាយពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍ នឹងក្រុមហ៊ុនផ្សព្វផ្សាយនានាក្នុងទីក្រុងហុងកុង ដែលក្រុមទូរទស្សន៍ទាំងនោះ ត្រូវគេបានចោទប្រកាន់ថា មានភាពលំអៀងទៅកាន់ទីក្រុងប៉េកាំងក្នុងការផ្សាយលើការតវ៉ាថ្មីៗនេះនៅក្នុងទឹកដីនេះ។

ក្រោយពីការដក ការផ្សាយពាណិជ្ជកម្មនេះភ្លាម ប្រជាប្រិយភាពរបស់ Pocari Sweat បានកើនយ៉ាងខ្លាំងនៅហុងកុង ដោយអ្នកក្រុងហុងកុងជាច្រើន បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ពួកគេបានទិញភេសជ្ជៈនេះ ហើយផ្សារទំនើប និងហាងលក់ភេសជ្ជៈខ្លះទៀត ត្រូវបានលក់អស់គ្មានសល់កាលពីថ្ងៃពុធ ក្នុងការគាំទ្រដល់ចំណាត់ការរបស់ក្រុមហ៊ុនផលិតភេសជ្ជៈកីឡាដ៏ធំរបស់ប្រទេសជប៉ុនមួយនេះ។

ការនេះបានបង្កអោយមានការមិនសប្បាយចិត្តយ៉ាងខ្លាំង ដល់អ្នកប្រើប្រាស់អ៊ីនធឺណិត នៅចិនដីគោក ហើយបានអំពាវនាវដល់ប្រជាជនចិនទាំងអស់តាមរយៈបណ្តាញសង្គម Weibo ថា ពួកយើងនឹងឈប់ទិញភេសជ្ជៈ Pocari Sweat ទៀតហើយ។ លើសពីនេះទៅទៀត ក្រុមចម្រៀងដ៏ល្បីរបស់ប្រទេសចិន គឺក្រុមចម្រៀងស្ត្រី GNZ48 បាននិយាយ នៅលើគណនី Weibo ផ្លូវការរបស់ខ្លួនថា យើងប្រឆាំងនឹងសកម្មភាព ដែលប៉ះពាល់ដល់សន្តិភាព និងស្ថេរភាព នៅក្នុងប្រទេស ហើយបានហៅការចម្រេចចិត្តរបស់ Pocari Sweat ថា គួរឱ្យសោកស្តាយ។ GNZ48 នេះបានឱ្យដឹងដែរថា ខ្លួននឹងបញ្ចប់ភាពជាដៃគូជាមួយ Pocari Sweat ទាំងអស់ ដែលមាននៅក្នុងដៃ (partnership And media ads) ៕

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖ asia.nikkei