CamNews

ទើបអាយុ ២៩ ឆ្នាំទេ ហើយជាស្រីទៀត ប៉ុន្តែសហាវមិនចាញ់មនុស្សប្រុស!

(ភ្នំពេញ)៖​ ស្ត្រីម្នាក់បើករថយន្តម៉ាកតូយ៉ូតា បុកម៉ូតូកង់បីពេញទំហឹង បណ្តាលឱ្យមនុស្សប្រុសស្រី ៣នាក់ បានរងរបួសធ្ងន់​ស្រាល ក្នុងនោះមានស្ត្រីម្នាក់មានផ្ទៃពោះផងដែរ ហើយរថយន្តនោះ ក៏បានជ្រុលទៅបុកនឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋបន្ថែមទៀត ខ្ទេចមួយកំណាត់មុខ តែសំណាងល្អអ្នកបើកអត់របួស។

ហេតុការណ៍ខាងលើ បានកើតនៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ​ ឆ្នាំ២០១៧​ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទៈតេលា​ តាមបណ្តោយ​ផ្លួវលំ​​ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់រថយន្តបង្កមានឈ្មោះ ចាយ ភា​ ភេទស្រី អាយុ២៩ឆ្នាំ ស្នាក់នៅផ្សារអូឫស្សី​ ចំណែកម្ចាស់​ម៉ូតូកង់បី មានឈ្មោះ សយ សុធី ​អាយុ៣២ឆ្នាំ​ ចំណែកជនរងគ្រោះ ឈ្មោះ យាន់ យេន​ អាយុ២៥​ឆ្នាំ និងប្រពន្ធឈ្មោះ ឌួង ម៉ារីណែត​ អាយុ​២៥​ឆ្នាំ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូកង់បីមួយគ្រឿង​ ដឹកភ្ញៀវ២នាក់ប្តីប្រពន្ធ​ ធ្វើដំណើរតាមបណ្តោយផ្លូវលំក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកតូយ៉ូតា​ ពណ៌ស​​ ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ក៏ជ្រុលទៅបុកចំពីមុខពេញទំហឹង បណ្តាលឲ្យម៉ូតូកង់បីក្រឡាប់ផ្ងារជើង ចំណែកអ្នកជិះរងរបួស​ធ្ងន់ស្រាល​ ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុកផ្ទះជួសជុលម៉ូតូ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹងទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ត និងម៉ូតូកង់បីត្រូវបាន​សមត្ថកិច្​ចធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រងចាំការស្រាយនៅពេលក្រោយ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី