យានយន្ដ៖ ថ្មីៗនេះមានការផ្ទុះឡើងនូវរឿងអាស្រូវ របស់ក្រុមហ៊ុនមេផលិតរថយន្ដ Volkswagen ដែលជាក្រុមហ៊ុនធំលំដាប់ថ្នាក់លេខ១ របស់ប្រទេសអាល្លឺម៉ង់ ជាមួយនឹងការបរាជ័យបំពាក់ប្រព័ន្ធ បំបែកឧស្ម័ន បំពុលបរិស្ថាន ដែលធ្វើឡើង ចំពោះម៉ូដែលរថយន្ដប្រើប្រាស់ថាមពល ម៉ាស៊ូត ។ ស្របពេលនៃការបរាជ័យ ក្រុមហ៊ុនមេដ៏ធំនេះ ផលិតផលម៉ូដែល Audi ប្រើម៉ាស៊ូត ក៏រងការប៉ះទង្គិចជាខ្លាំងផង ដែលអត្រាបរិមាណរថយន្ដ ត្រូវប្រឈមមុខនោះគឺ ដល់ទៅ ២.១ លានគ្រឿងទួរទាំងពិភពលោក ។ អ្នកនាំពាក្យក្រុមហ៊ុន Audi បានថ្លែងកាលពីថ្ងៃច័ន្ទថា បរិមាណរថយន្ដ Audi ប្រើម៉ាស៊ូតដល់ទៅ ១.៤២ លានគ្រឿង គឺត្រូវ បានប៉ះពាល់ក្នុងទឹកដីអឺរ៉ុប ហើយ ចំនួន ៥៧៧០០០ គ្រឿងនៅប្រទេសអាល្លឺម៉ង់។

ប្រភេទម៉ូដែល ដែលប្រឈមមុខនឹងបញ្ហានោះគឺ មានដូចជា Audi A1, A3, A4, A5, A6, TT, Q3, និង Q5 ដែលបានចររាចរលើពិភពលោក ហើយមិនត្រឹមតែប៉ុណ្ណោះ ភាគច្រើនគឺ ប្រភេទរថយន្ដដែលប្រើកម្លាំង៥ ម៉ាស៊ីន ។

ក្រុមហ៊ុន Volkswagen បានប្រកាសលើគម្រោងចំណាយលុយរហូតដល់ទៅ ៧.២៥ ប៊ីលានដុល្លារ លើវិធានការរៀបចំឡើងវិញ ដើម្បីស្ដារកេរ្ដិ៍ឈ្មោះក្រុមហ៊ុនឡើងវិញ នឹង ពង្រឹងជំនឿជាក់របស់ អតិថិជនផងដែរ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops