ភ្នំពេញ ៖ កញ្ញា ឯក សុជាតា ហៅ សាសា ដែលកន្លងមកធ្លាប់តែពើបប្រទះ នឹងរឿងរ៉ាវអាស្រូវផ្ទួនៗ មានតែបញ្ហាមិនចេះចប់មិនចេះហើយ និងកំពុងតែប្រឈមមុខ នឹងការនាំខ្លួនជាថ្មី ឲ្យចូលបំភ្លឺក្នុងសំណុំរឿង គ្រោះថ្នាក់ចរាចរណ៍របស់តុលាការ ខេត្តបាត់ដំបង ថ្មីៗនេះ នាងបានងាកមកផ្តើម ធ្វើការងារមនុស្ស ក្រោយពីជួបប្រទះរឿងអាក្រក់ៗ ក្នុងជីវិតជាហូរហែ ក្នុងន័យដើម្បីស្ដាកិត្តិយស និងមុខមាត់របស់ខ្លួនឡើងវិញ។

រូបថតជាច្រើនសន្លឹក ត្រូវបានម្ចាស់សាម៉ីខ្លួន អតីតពិធីការិនីប្រចាំស្ថានីយ ទូរទស្សន៍ CTN កញ្ញា សាសា បានយកមកបង្ហោះ ព្រោងព្រាតនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួន បង្ហាញពី សកម្មភាពនៅពេលដែលនាង និងមិត្តភក្តិ បានចុះទៅរៀបចំ ដាំបាយធ្វើម្ហូប ចែកជូនដល់បងប្អូន ប្រជាពលរដ្ឋ ដែលបានយកកូនតូចៗ មកព្យាបាល និងបើកថ្នាំ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ដោយមានទាំងបាយម្ហូប ទឹក និងថវិកាមួយចំនួន ចែកជូនដល់អ្នកដែលអញ្ជើញមក មន្ទីរពេទ្យគន្ធបុប្ផា សាខា៤នេះផងដែរ ។

សម្រាប់ការបង្ហាញ សកម្មភាព មនុស្សធម៌បែបនេះ របស់ កញ្ញា សាសា គឺជាលើកទី១ហើយ បន្ទាប់ពីនាងបានជួបប្រទះបញ្ហាធំៗជាច្រើន ដោយបញ្ហាដំបូង គឺនាងត្រូវបាន ឧកញ៉ា សុខ ប៊ុន ប្រើហឹង្សាដាក់យ៉ាងចាស់ដៃ ហើយរឿងបន្ទាប់គឺនាង បានទទួលរងព្រនង់ នៃការរិះគន់ ដោយសារតែនាងបានគេចវេស មិនទទួលខុសត្រូវ ក្រោយពីបានបង្ក គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តបាត់ដំបងរួចមក។ តែក្រោយពីនាង បានទទួលរងការរិះគន់បែបនេះ នាងក៏បានងាកមក ធ្វើសកម្មភាព មនុស្សធម៌ ដោយការងារមនុស្សធម៌ ដំបូងរបស់នាង គឺការចែកបាយម្ហូបឲ្យ ប្រជាពលរដ្ឋ ដែលនាំកូន មកមន្ទីរពេទ្យគន្ធបុប្ផាតែម្តង ហើយសង្ឃឹមថា ថ្ងៃក្រោយ នាងនឹងបន្តសកម្មភាពបែបនេះ ជាថ្មីទៀត ។
សូមទស្សនាសកម្មភាពរបស់ កញ្ញា សាសា ចែកអាហារដល់ បងប្អូនក្រីក្រ តើប្រិយមិត្តយល់យ៉ាងណាដែរ?

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល