(ព្រះសីហនុ)៖ ឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះថា នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមាត់លូ ឆ្នេរសមុទ្រ ក្នុងក្រុមទី៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ប្រជាពលរដ្ឋបានប្រទះឃើញស្បោងពណ៌ខ្មៅនៅជាប់មាត់លូ ដោយមានធំក្លិនស្អុយ ហើយបានយកកាំបិតទៅវះមើល ឃើញសពមនុស្ស នៅក្នុងស្បោងនោះ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា តាមការពិនិត្យ សាកសពត្រូវបានរំដោយស្បោងកៅស៊ូ និងចងដោយខ្សែនីឡុង មិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស។ បើតាមការសន្និដ្ឋានបឋម ជនរងគ្រោះ ត្រូវគេធ្វើឃាត ហើយដឹកតាមរថយន្តយកមកទម្លាក់ ចោលរយៈពេលប្រហែល១០ថ្ងៃមកហើយ។

លោកឧត្តមសេនីយ៍បន្តថា ចពោះករណីនេះ នគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បន្តធ្វើកោសល្យវិច្ឆយ័លើសាកសព និងស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះផងដែរ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី