(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត បេអាត រីចឆ្ទឺ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់ឲ្យដឹងថា គិតពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៥ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកា អស់ ៥៧៣លានដុល្លារសហរដ្ឋអាមេរិក ជាការចំណាយសម្រាប់ការព្យាបាលកុមារ ដែលមានជំងឺធ្ងន់ និងចំណាយលើការពិនិត្យ ព្យាបាលកុមារដែល មានជំងឺនៅក្នុងផ្នែក ពិគ្រោះជំងឺក្រៅចំនួន១៥លានករណី និងសម្រាប់ការសាង សងមន្ទីរពេទ្យទាំងប្រាំ ព្រមទាំងការបំពាក់សំភារៈបរិក្ខារ ទំនើប ដើម្បីធ្វើរោគវិនិច្ឆ័យ និងការព្យាបាល និងសម្រាប់ឱសថ និងថ្នាំសង្កូវផ្សេងៗ ។

ថវិកា៥៧៣លានដុល្លារ គឺមន្ទីរពេទ្យគន្ធបុប្ផា ទទួលបាន ពីរាជរដ្ឋាភិបាល ចំនួន៨ភាគរយ ក្រៅពីនោះទទួលបានពីរដ្ឋាភិបាល ស្វីសចូលរួមវិភាគទាន ចំនួន៨ភាគរយ ពីសប្បុរសឯកជន ទទួលបានវិភាគទាន ៨៤ភាគរយ ដែលភាគច្រើនទទួលបានពីប្រជា ពលរដ្ឋដែលរស់នៅក្នុងប្រទេសស្វីស។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៥ មន្ទីរពេទ្យគន្ធបុប្ផា ចំណាយថវិកាអស់ ៤២៥លានដុល្លារអាមេរិក ហើយក្នុងមួយថ្ងៃ ចំណាយអស់ ១៣៥ ០០០ដុល្លារអាមេរិក៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី