CamNews

រន្ធត់ណាស់! បុរស​ម្នាក់ ទើប​ធ្វើ​ការ​ថ្ងៃ​ដំបូង បែរ​ជា​ត្រូវ​រង​​គ្រោះ​​ស្លាប់ ព្រោះ​តែ​ការ​ងារ

(ញូវយ៉ក)៖ បុរសវ័យក្មេងម្នាក់ រស់នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានបាត់បង់ជីវិតដោយនឹកស្មានមិនដល់ បន្ទាប់​ពី​គេ​ធ្វើ​ការ​ងារ​ថ្ងៃ​ដំបូង​ជា​អ្នក​កាត់​ដើម​ឈើ ហើយ​ក៏​រង​គ្រោះថ្នាក់នៅពេលនោះ ។

លោក Justus Booze អាយុ២៣ឆ្នាំស្លាប់ ខណៈពេលកំពុងធ្វើការសម្រាប់ក្រុមហ៊ុនថែរក្សាដើមឈើនៅជនបទ ហើយ​នៅ​ថ្ងៃ​កើត​ហេតុ គេ​កំពុង​កាត់​ដើម​ឈើ​ជា​ច្រើន​ដើម​នៅ​ពី​មុខ​ផ្លូវ​ជាតិ 215 Placid Drive ហើយក៏ត្រូវដើមឈើ ដែលកាត់រលំលើ គាបជាប់ស្លាប់តែម្តង។

ការស្លាប់របស់លោក Booze ធ្វើឲ្យក្រុមគ្រួសារ និងមិត្តភ័ក្តិសោកស្តាយជាខ្លាំងហើយមិត្តភ័ក្តិជាច្រើនរបស់គេបាន សរសេរ​សារ​មួយ​ថា បុរស​វ័យ​ក្មេង​ដែល​តែង​តែ​លេង​សើច និងរីករាយ និងជាមនុស្សចូលចិត្តជួយគេគ្រប់គ្នាពេលនេះ បានចាកចេញពីយើង ហើយ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​ព្រួយ​ចិត្ត​ណាស់ ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង