ព័ត៌មានអន្តរជាតិ ៖ ក្រសួងការពារជាតិ ប្រទេសរុស្ស៊ីឲ្យដឹងថា ឧទ្ធម្ភាគចក្រយោធារបស់ខ្លួន បាន ធ្វើការចុះចតជាបន្ទាន់នៅក្នុងប្រទេសស៊ីរី ខណៈវិនាទីធ្វើការចុះចតដល់ដីនោះ មានវាយប្រហារ ភារវកម្មបាញ់ប្រហារពីក្រុមភារវកម្ម កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះផ្ទាល់តែម្តង ។

សេចក្តីថ្លែងការណ៍ ពីក្រសួងការពារជាតិប្រទេស រុស្ស៊ីឲ្យដឹងថា ឧទ្ធម្ភាគចក្ររងនូវការខូចខាតជា ដំណំ ដែលមិនអាចធ្វើដំណើរត្រលប់មកកាន់មូលដ្ឋានទ័ពអាកាសបានវិញនោះទេ។ ប្រភពបន្តឲ្យ ដឹងថា ពុំមាននរណាម្នាក់រងរបួសនោះទេ ប៉ុន្តែមន្រ្តីយោធាដែលនៅលើ ឧទ្ធម្ភាគចក្របានប្រញាប់ ត្រលប់មកកាន់មូលដ្ឋានទ័ពអាកាស Khmeimin វិញ តាមរយៈជើងហោះហើរនៃឧទ្ធម្ភាគចក្រជួយ សង្គ្រោះបន្ទាន់ ។ គួរបញ្ជាក់ថា ក្រសួងការពារជាតិ បានធ្វើការបដិសេធទៅនឹងការលើកឡើងពី ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ដែលធ្លាប់អះអាងឲ្យដឹងថា ខ្លួនបានសម្លាប់មន្រ្តីយោធារុស្ស៊ី បាន សម្រេចនៅពេលដែលឧទ្ធម្ភាគចក្រធ្វើការចុះចតជាបន្ទាន់ រុស្ស៊ី បានហៅការលើកឡើងនេះថាជា ការភូតភរកុហក៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ