ព័ត៌មានអន្តរជាតិ ៖ ភ្នាក់ងារសារព័ត៌មាន Interfax ក្រោយពីដកស្រង់សេចក្តីថ្លែងការណ៍ ពីក្រសួង ការពារជាតិ ប្រទេស រុស្ស៊ី បានចុះផ្សាយអោយដឹងថា ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោង យន្តហោះ ចម្បាំងរុស្ស៊ី បើកការវាយប្រហារ តាមផ្លូវអាកាស ៤៦ លើក កំទេចបណ្តាទីតាំងក្រុមសកម្មប្រយុទ្ធ នៅស៊ីរី ដល់ទៅ ៨៣ ទីតាំងឯណោះ ។

ប្រភព ដដែល ពីក្រសួងការពារជាតិ រុស្ស៊ី បន្តអោយដឹងថា ៖ បណ្តាល ទីតាំង ក្រុមសកម្មប្រយុទ្ធ ដែលជាគោលដៅ នៃការវាយប្រហារ មាននៅតាមបណ្តាខេត្ត មួយ ចំនួន រួមមានដូចជា ៖ Idlib, Aleppo, Damascus, Hama និង ខេត្ត Deir al-Zor ជាដើម ។ ច្រើនជាងការគូសបញ្ជាក់ ថាមានការ វាយប្រហារ ក្នុងនោះ ក៏មានការចេញផ្សាយឃ្លីបវីដេអូវាយប្រហារ ក្រុមសកម្មប្រយុទ្ធ ISIS ដូចគ្នា ដែរ ។ សារព័ត៌មាន Reuters ដកស្រង់ សម្តី សកម្មជន ស៊ីរីអោយ ដឹងថា យន្តហោះចម្បាំងរុស្ស៊ី បានបើកការវាយប្រហារ ដុតដៃដុតជើង ក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ ។

- អាន ៖ វីដេអូ ដែលធ្វើអោយ ISIS ស្លឈាម "ស្តែងៗ រុស្ស៊ី ទម្លាក់គ្រាប់បែក ពីយន្តហោះចម្បាំង"

ទន្ទឹមនឹងនេះ ក៏មានឃ្លីបវីដេអូ បង្ហាញច្បាស់ជាក់ស្តែង ពីការវាយប្រហារ តាមអាកាស និង កង កម្លាំងបះបោរ Free Syrian Army ព្យាយាមបាញ់ទម្លាក់យន្តហោះ មួយគ្រឿង ដែលពួកគេបាន បំ ភ្លឺអោយដឹងថា ទំនងជាយន្តហោះចម្បាំងរុស្ស៊ី នៅក្នុងប្រទេស ស៊ីរី ៕

<object width="442" height="379" data="http://www.youtube.com/v/tDL9VMv99xU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/tDL9VMv99xU&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អឺរ៉ូញ៉ូវ