ស្នាមអុជខ្មៅ អាចកើតមានឡើង ពីបញ្ហាស្បែកច្រើនយ៉ាង។ ការប៉ះនឹងកម្តៅព្រះអាទិត្យខ្លាំង គឺជាមូលហេតុចម្បងមួយ ដែលបណ្ដាលឱ្យស្បែកខ្មៅ។ ម្យ៉ាងទៀត ស្លាកស្នាមដោយសារមុន ក៏អាចនាំឱ្យស្បែកខ្មៅ និងលេចចេញស្នាមអុជៗ នៅលើមុខរបស់អ្នកផងដែរ។ ខណៈពេល ដែលការផាត់មុខ គឺជាមធ្យោបាយដ៏ល្អមួយដើម្បីលាក់បាំងស្នាមអុជខ្មៅលើផ្ទៃមុខរបស់ស្ត្រីបណ្តោះអាសន្នក្ដី ប៉ុន្ដែស្ត្រីមួយចំនួនក៏កំពុងស្វែងរកដំណោះស្រាយ បំបាត់ស្នាមអុជខ្មៅលើស្បែកមុខជារៀងរហូតផងដែរ។ ខាងក្រោមនេះ ជាវិធីព្យាបាលបែបធម្មជាតិធ្វើឱ្យស្បែកស ដែលអាចជួយឱ្យស្បែកមុខរបស់អ្នកសស្រស់ថ្លាដូចដើមវិញ ។

រូបតំណាង

ម៉ាស់ប្រទាលកន្ទុយក្រពើធ្វើឱ្យស្បែកស

ប្រទាលកន្ទុយក្រពើ មិនត្រឹមតែអាចជួយព្យាបាលរលាកស្បែកដោយសារពន្លឺព្រះអាទិត្យឱ្យជាសះស្បើយ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង អាចជួយព្យាបាលស្នាមជាំលើស្បែកឱ្យជាសះស្បើយផងដែរ ។ ដើម្បីប្រើប្រទាលកន្ទុយក្រពើធ្វើឱ្យស្បែកភ្លឺថ្លាទទួលបានប្រសិទ្ធភាពខ្ពស់ វិធីដ៏ល្អបំផុត គឺត្រូវប្រើប្រទាលកន្ទុយក្រពើស្រស់ ដែលទើបតែកាត់យកមកមកថ្មីៗ។ អ្នក ត្រូវកាត់ស្រទាប់ខាងក្រៅចេញ ដោយខ្វៀលយកតែជែលមកប្រើ។

លាបជែលនេះ លើស្បែករបស់អ្នក ហើយទុកវាចោលឱ្យបាន ៣០ ទៅ ៤៥ នាទី។ វិធីដ៏ល្អមួយទៀត អ្នកអាចក្លាសេជែលនេះ នៅក្នុងទូទឹកកករបស់អ្នក មុនពេលប្រើ។ វាក៏ជួយផងដែរដល់ការរលាក និងរោលក្រហម នៅលើស្បែក។ ប្រទាលកន្ទុយក្រពើ ជួយឱ្យរាងកាយរបស់អ្នកផលិតចេញកោសិកាស្បែកថ្មី ដែលអាចជួយកាត់បន្ថយស្នាមអុជខ្មៅ និងស្បែកស្រអាប់។ ដើម្បីទទួលបានលទ្ធផលល្អបំផុត សូមប្រើជែលនេះឱ្យបានពីរដង ក្នុងមួយសប្តាហ៍។

ម៉ាស់ធ្វើឱ្យស្បែកសផ្សំពីរមៀត

មកទល់នឹងពេលនេះ អ្នកធ្លាប់បានឃើញជាច្រើនមកហើយ នូវវីដេអូ ដែលបង្ហាញពីក្មេងស្រីកំពុងយកម្សៅរមៀតលាបលើក្លៀករបស់នាង។ យើងទាំងអស់គ្នា បានមើលឃើញថា នាងហាក់ដូចជាអាចកម្ចាត់នូវស្នាមខ្មៅត្រង់ក្លៀកដូចគេបេះ។ មែនហើយ ប្រសិទ្ធភាព ពិតជាមាន នៅក្នុងមើមរមៀត។ គ្រឿងទេសដ៏អស្ចារ្យនេះ មានប្រយោជន៍ច្រើនជាងការដែលយកទៅផ្សំ នៅក្នុងសម្លការីទៅទៀត។ ទាំងនេះ គឺជាគ្រឿងផ្សំ ដែលអ្នកត្រូវការ៖

យ៉ាអួសុទ្ធកន្លះពែង

ម្សៅរមៀតមួយស្លាបព្រាបាយ

ទឹកក្រូចពោធិ៍សាត់ស្រស់ ២ ស្លាបព្រាបាយ

រឿងមួយ ដែលអ្នកត្រូវចងចាំអំពីម៉ាស់បិទមុខនេះគឺថា វាបង្កើនប្រសិទ្ធភាពខ្ពស់ នៅពេលអ្នកបិតវាឱ្យ បានយ៉ាងតិច ១ ម៉ោង។ ប៉ុន្ដែត្រូវប្រយ័ត្នផង ព្រោះរមៀត អាចធ្វើឱ្យប្រឡាក់សម្លៀកបំពាក់ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ DNTV