(ព្យុងយ៉ាង)៖ អ្នកវិទ្យាសាស្ត្រកូរ៉េខាងជើង បានប្រកាសថា ខ្លួនទទួលបានជោគជ័យ ក្នុងការផលិតស្រា ដែលគ្មានសារធាតុបង្កឲ្យឈឺក្បាល ឬវិលមុខ ដំបូងបំផុតលើពិភពលោក ដោយបន្ថែមថា អ្នកបរិភោគស្រាភាគច្រើន ចូលចិត្តស្រាប្រភេទនេះ ព្រោះមានមានលក្ខណៈទន់ភ្លន់ និងប្រសើរជាងមុន ។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន The Independent ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ។

អ្នកជំនាញផ្នែកនេះបានបញ្ជាក់ថា ស្រានេះត្រូវបានចម្រាញ់ចេញពី មើមយិនស៊ិន ដោយត្រូវបានមន្ត្រីរដ្ឋាភិបាល ព្យុងយ៉ាងធ្លាប់ប្រកាសថាជា«ស្រាដើម្បីជីវិត» ព្រមទាំងអះអាងថា អាចព្យាបាលជំងឺ SARS និងជំងឺអេដស៍បានថែមទៀតផង។

ប្រភពដដែលបានប្រកាសថា ដំណើរការនៃការផលិតស្រានេះ ទទួលបានជោគជ័យហើយ បន្ទាប់ពីការចំណាយពេល ស្រាវជ្រាវអស់ជាច្រើនឆ្នាំ ហើយទីបំផុតបានរកឃើញរូបមន្តថ្មី ដែលអាចផលិតស្រា គ្មានជាតិល្វីង និងគ្មានសារធាតុធ្វើឲ្យឈឺក្បាលវិលមុខ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី