បុរសគ្រប់គ្នា តែងប្រាថ្នាចង់បានសុខភាពល្អ ហើយនៅក្នុងករណីជាច្រើន ពួកគេព្យាយាមថែទាំសុខភាពរបស់ខ្លួនដោយការយកចិត្ដទុកដាក់ចំពោះចំណីអាហារ ធ្វើលំហាត់ប្រាណជាទៀងទាត់ និងគ្រប់គ្រងស្រ្ដេសនៅក្នុងជីវិតរបស់ពួកគេ។ ប៉ុន្ដែបុរសជាច្រើនមិនបានដឹងថា ពួកគេក៏អាចថែទាំសុខភាពផ្លូវភេទរបស់ពួកគេ និងអាចបង្ការបញ្ហាផ្សេងៗកុំឱ្យកើតមានឡើងផងដែរ។ ខាងក្រោមនេះ យើងសូមណែនាំជូននូវគន្លឹះមួយចំនួន ដើម្បីថែទាំសុខភាពផ្លូវភេទបុរស៖

១. ពិសាអាហារល្អចំពោះសុខភាព៖ បុរសភាគច្រើនមានចិត្ដរីករាយក្នុងការហាត់រៀនឱ្យដឹងពីប្រភេទអាហារ ដែលជះឥទ្ធិពលដល់សមត្ថភាពផ្លូវភេទរបស់ពួកគេ។ ដោយការទទួលទានអាហារ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងផ្ទុកជាតិខ្លាញ់ទាប អ្នកនឹងអាចមានសមត្ថភាពរក្សាប្រព័ន្ធផ្លូវប្រភេទឱ្យដំណើរការបានល្អ។ សូមព្យាយាមពិសា បន្លែ ផ្លែឈើ សាច់សត្វមិនផ្ទុកជាតិខ្លាញ់ ធញ្ញជាតិ និងទឹកដោះគោផ្ទុកជាតិធាត់ទាប។

២. ធ្វើលំហាត់ប្រាណ៖ បុរស ដែលមានជីវិតប្រកបដោយភាពអសកម្មរាងកាយ មិនយូរមិនឆាប់ពួកគេនឹងជួបបញ្ហាផ្លូវភេទមិនខាន។ ដោយការភ្ញាក់ពីគេង និងធ្វើចលនារាងកាយ អ្នកនឹងអាចប្រកាន់ខ្ជាប់នូវតួនាទីដ៏សកម្ម ក្នុងការរក្សាសុខភាពផ្លូវភេទរបស់អ្នក។ សូមប្រឹក្សាជាមួយវេជ្ជបណ្ឌិត ហើយបន្ទាប់មកចាប់ផ្ដើមនូវកម្មវិធីហាត់ប្រាណដ៏ទៀងទាត់មួយ ដែលបញ្ចូលទិកនិកហាត់ប្រាណមួយចំនួនដូចជា ការដើរ ការជិះកង់ ការលេង Tennis ឬ ការហាត់ប្រាណដទៃទៀត ដែលអ្នកគិតថាស្រួលក្នុងការអនុវត្ដ។

៣. ឈប់ជក់បារី៖ វេជ្ជបណ្ឌិតជាច្រើនយល់ស្របថា ការជក់បារីអាចជាមូលហេតុដ៏ចំបងមួយ ដែលបណ្ដាលឱ្យកើតបញ្ហាច្របូកច្របល់ផ្លូវភេទចំពោះបុរស។ ការសិក្សាស្រាវជ្រាវបានរកឃើញថា បុរសភាគច្រើន ដែលរងវិបត្ដិពីបញ្ហាច្របូកច្របល់ផ្លូភេទគឺជាអ្នកជក់បារី ហើយការជក់បារីនេះក៏អាចធ្វើឱ្យធ្លាក់ចុះបរិមាណ និងគុណភាពមេជីវិតឈ្មោលផងដែរ។ ការជក់បារីធ្វើឱ្យខូចសរសៃអាទែតូចៗ ដែលផ្គត់ផ្គង់ឈាមទៅលិង្គ ដែលធ្វើឱ្យវាមានការពិបាកក្នុងការរក្សាលិង្គឱ្យនៅរឹង។

៤. ហាត់រៀនគ្រប់គ្រងស្រ្ដេសនៅក្នុងជីវិត៖ ស្រ្ដេសអាចធ្វើឱ្យអ្នកមានអារម្មណ៍ អស់កម្លាំង ព្រួយបារម្ភ មួម៉ៅ និងជ្រួលច្រាលក្នុងចិត្ដ ហើយស្រ្ដេសនេះក៏អាចនាំទៅរកបញ្ហាផ្លូវភេទផងដែរ។ ប្រសិនបើអ្នកបណ្ដោយឱ្យស្រ្ដេសគ្រប់គ្រងជីវិតរបស់អ្នក ដោយមិនរកវិធីគ្រប់គ្រងវាវិញទោះនោះ ជីវិតរបស់អ្នកមិនយូរមិនឆាប់នឹងបាត់បង់ការគ្រប់គ្រងយ៉ាងខ្លាំងមិនខាន។ សូមហាត់រៀននូវទិកនិកគ្រប់គ្រងស្រ្ដេស ស្វែងរកវិធីគ្រប់គ្រងកំហឹង និងការព្រួយចិត្ដ ហើយអ្នកនឹងមានសមត្ថភាពរក្សាសុខភាពផ្លូវភេទរបស់អ្នកឱ្យដំណើរការល្អប្រសើរ។

៥. ជៀសវាងការប្រើប្រាស់សារធាតុញៀន៖ ជាភ័ព្វមិនល្អ បុរសភាគច្រើននឹងប្រើប្រាស់ប្រភេទថ្នាំញៀនមួយចំនួន ដើម្បីឱ្យមានអារម្មណ៍គក្លៀវក្លា ដោយគិតថា សារធាតុទាំងនេះ នឹងធ្វើឱ្យគេមានសមត្ថភាពខ្ពស់ក្នុងការរួមភេទ។ ប៉ុន្ដែនៅក្នុងករណីជាច្រើន វាបែរជាផ្ដល់ផលផ្ទុយពីនេះទៅវិញ។ ដូច្នេះប្រសិនបើអ្នកចង់ចៀសផុតបពីបញ្ហាលិង្គមិនឡើងរឹង សូមចៀសវាងការប្រើប្រាស់សារធាតុញៀនទាំងនោះ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ healthcentral