តម្លៃ ៥សែនដុល្លារ/ម្នាក់ គឺស្មើនឹង ១% នៃតម្លៃដែល NASA ត្រូវចំណាយដើម្បីបញ្ជូនអវកាស
ចរម្នាក់ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ដោយកាំជ្រួច Soyuz របស់រុស្ស៊ី។

មហាសេដ្ឋី Elon Musk

ក្ដីស្រមៃនៃការឡើងទៅកាន់ភពព្រះអង្គាររបស់មនុស្សលោក គឺជាមូលហេតុផ្លូវការ ដែលនាំ
ឱ្យមាន សកម្មភាពជាក់ស្ដែងដើម្បីស្រាវជ្រាវអំពីភពក្រហមនេះ។ យ៉ាងនេះក្ដី បើទោះគេធ្វើ
បាន សម្រេចក្នុងការបញ្ជូនមនុស្សឡើងទៅរស់នៅលើភពព្រះអង្គារក្ដី តែតម្លៃរបស់វាក៏មិន
មែនថោកនោះដែរ។ មហាសេដ្ឋី Elon Musk បានថ្លែងថា ក្នុងរយៈពេល ១០ឆ្នាំខាងមុខ យាន
អវកាស SpaceX នឹងមានលិទ្ធភាពនាំមនុស្ស ១លាននាក់ឡើងទៅភពព្រះអង្គារ ដោយក្នុង
ម្នាក់ៗត្រូវចំណាយប្រហែលកន្លះលានដុល្លារអាមេរិក។

យ៉ាងណាក៏ដោយ មហាសេដ្ឋី Elon Musk ទទួលស្គាល់ថា បណ្ដាសំបុត្រដំបូងៗ នឹងមិនមាន
តម្លៃថោកនោះដែរ ហើយគេត្រូវប្រើពេលច្រើនដើម្បីឱ្យតម្លៃសំបុត្រចុះមកនៅត្រឹម កន្លះលាន
ដុល្លារអាមេរិក។ CEO របស់ SpaceX និយាយថា ដើម្បីធ្វើឱ្យតម្លៃសំបុត្រចុះថោក គឺមិនត្រឹម
តែស្ថិតនៅលើតែការដែលយានអវកាសអាចចាក់ប្រេងនៅភពអង្គារនោះទេ តែ វាក៏ទាក់ទិន
នឹងការដែលយានអវកាសអាចប្រើបានច្រើនដង ដូចទៅនឹងយន្តហោះធម្មតា។

Elon Musk បន្ថែមថា បើសិនយើងគិតថា តម្លៃកន្លះលានដុល្លារ វាថ្លៃ ដូច្នេះលោកនឹងលើកយក
ឧទាហរណ៍ជាក់ស្ដែងមកនិយាយ ៖ តាមពិតតម្លៃនេះ គឺស្មើនឹង ១% នៃតម្លៃដែល NASA ត្រូវ
ចំណាយដើម្បីបញ្ជូនអវកាសចរម្នាក់ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ដោយកាំជ្រួច
Soyuz របស់រុស្ស៊ី។

យានអវកាស កំពុងត្រូវបានគេអភិវឌ្ឍ និងសាកល្បងជាបន្តបន្ទាប់ ដើម្បីអាចនាំមនុស្ស
ទៅកាន់ភពអង្គារ

ប៉ុន្តែ កាំជ្រួច Soyuz របស់រុស្ស៊ី ត្រូវបានគេមើលឃើញថា មានបទពិសោធ និងសុវត្ថិភាព
ច្រើនជាង បើប្រៀបធៀបនឹងកាំជ្រួច Falcon របស់ SpaceX ហើយនេះគឺជាបញ្ហាដែល Elon
Musk ត្រូវដោះស្រាយ។

សូមរំលឹកថា SpaceX គឺជាក្រុមហ៊ុនឯកជនមួយដែលធ្វើសកម្មភាពដឹកជញ្ជូនក្នុងអវកាស
ដែលមានមូលដ្ឋាននៅ Hawthorne, California អាមេរិក។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើង
កាលពីឆ្នាំ ២០០២ ដោយមហាសេដ្ឋី Elon Musk ស្ថាបនិកម្នាក់របស់ក្រុមហ៊ុន PayPal។ ក្រុម
ហ៊ុន SpaceX បានអភិវឌ្ឍកាំជ្រួច Falcon 1 និង Falcon 9 បំណងធ្វើឱ្យកាំជ្រួចនេះអាចត្រូវ
បានយកមកប្រើប្រាស់ឡើងវិញច្រើនដង។ ក្រុមហ៊ុននេះ ក៏បានអភិវឌ្ឍយានអវកាស Dragon
ដែលរុញច្រានឡើងទៅលំហអាកាសដោយកាំជ្រួច Falcon 9។

ក្រៅពី SpaceX ក៏កិច្ចសន្យាជាច្រើនទាក់ទិននឹងការបាញ់បង្ហោះយានអវកាស ក្នុងនោះមាន
កិច្ចដសន្យាជាមួយ NASA យោធាអាមេរិកក្រុមហ៊ុនឯកជន និងបណ្ដារដ្ឋាភិបាលនានាផង
ដែរ។ ក្រុមហ៊ុននេះ ក៏ធ្លាប់បានបាញ់បង្ហោះផ្កាយរណបរបស់អតិថិជន ទៅលំហអាកាសកាល
ពីឆ្នាំ ២០០៩ ។ល។

រូបភាពស្ដីអំពីមូលដ្ឋានមួយរបស់មនុស្ស នៅលើភពព្រះអង្គារ

បណ្ដាគម្រោងអនាគត កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍ ក្នុងនោះរួមមានទាំងការអភិវឌ្ឍ
កាំជ្រួច Falcon Heavy ក៏ដូចជាគម្រោងបញ្ជូនមនុស្សយន្តរបស់ NASA ឡើងទៅកាន់ភពព្រះ
អង្គារ នាឆ្នាំ ២០១៨៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ outerplaces/Wired