(អ៊ីស្លាម៉ាបាដ)៖ តុលាការប៉ាគីស្ថាន នៅថ្ងៃចន្ទនេះ បានសម្រេចកាត់ទោសព្យួរក អតីតមន្ត្រីប៉ូលិសមួយរូប ដែលបានបាញ់សម្លាប់ អតីតអភិបាលខេត្ត ផាន់ចាប់ (Punjab) នៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ កាលពីឆ្នាំ ២០១១។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃចន្ទ ទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។

អតីតនាយប៉ូលិសលោក ម៉ាមតាស កាឌ្រី (Mumtaz Qadri) បានបាញ់កាំភ្លើងគ្រាប់ជ័រ ដាក់អតីតអភិបាលខេត្ត ផាន់ចាប់ លោក សាល់ម៉ាន់ តាហ្ស៊ារ (Salman Taseer) នៅជិតផ្សារមួយកន្លែងក្នុងរដ្ឋធានី។ លោក កាឌ្រី បានដោះសារថា ការបាញ់កាំភ្លើងដាក់លោក តាហ្ស៊ារ កើតឡើង ក៏ព្រោះតែអតីតអភិបាលខេត្តរូបនេះ បានប្រើប្រាស់ពាក្យជេរប្រទេច និងដាក់បណ្តាសារលើសាសនាមួយ ដែលនាំឲ្យលោកជានាយប៉ូលិសរូបនេះ ដែលតែងប្រតិបត្តិសាសនានោះ មានការឈឺចាប់ និងមិនអាចទប់កំហឹងបាន។

គួរបញ្ជាក់ថា លោក តាហ្ស៊ារ ជាមេដឹកនាំជាន់ខ្ពស់ នៃគណបក្សប្រឆាំងរបស់ប៉ាគីស្ថាន PPP ដែលជាមនុស្សជំនិត ទៅនឹងអតីតនាយករដ្ឋមន្ត្រីលោក អាស៊ីហ្វ អាលី ហ្សាដារី ផងដែរ។ នៅថ្ងៃកើតហេតុនោះ ជាពេលដែលលោក តាហ្ស៊ារ បានទៅហាង កាហ្វេមួយកន្លែង ក្នុងផ្សារ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី