(អាមេរិក)៖ ប្តីប្រពន្ធមួយគូ មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលពួកគេដឹងថា ក្មេងដែលខ្លួនបានយក ពីសាលាមកផ្ទះ ហើយបញ្ចុកបាយទឹកនោះ មិនមែនជាចៅប្រុសរបស់ខ្លួនទៅវិញ។

ហេតុការណ៍នេះកើតឡើង នៅរដ្ឋ South Carolina ដោយនៅថ្ងៃកើតហេតុ លោកតា Joseph Fuller អាយុ៦៥ឆ្នាំ បានទៅទទួលយកចៅប្រុស ពីសាលា Edisto ដែលស្ថិតនៅទីក្រុង Orangeburg មុនម៉ោងកំណត់ ដែលពេលនោះ ក្មេងៗបាននាំគ្នាដើរចេញ ពីថ្នាក់កីឡា ហើយគាត់ក៏បាននាំក្មេងប្រុសម្នាក់ ដែលខ្លួនគិតថា ជាចៅប្រុសដោយប្រាប់គ្រូផងដែរ ដើម្បីយកគេទៅផ្ទះ ព្រោះឪពុកម្តាយក្មេងរវល់ មិនបានមកយក ហើយគ្រូក៏សួរទៅសិស្សថា ទៅជាមួយជីតាទេ រីឯចៅនោះក៏ឆ្លើ យយល់ព្រមទៀត ទើបគ្មាននរណាដឹងថាខុសទេ។

ក្រោយពីទទួលបានការអនុញ្ញាត ពីគ្រូប្រចាំថ្នាក់រួចលោកតា Fuller ក៏នាំចៅប្រុសជិះកង់មកផ្ទះ លុះក្រោយមកទៀត Fuller សង្កេតឃើញថា ក្មេងប្រុសនេះ មានធ្មេញប្រហោង ដែលចៅគាត់ដូចជាពុំមានអ៉ីចឹងទេ ក៏កើតការសង្ស័យ ហើយទើបដឹងថា គាត់ច្រឡំចៅក៏នាំក្មេងប្រុសទៅសាលាវិញ រួចក៏សុំអភ័យទោសចំពោះរឿងនេះដែរ ។ ចំណែកឪពុកក្មេងប្រុស ដែលគេច្រឡំយកកូនទៅផ្ទះនេះ បានស្នើទៅសាលាឲ្យធានាសុវត្ថិភាព កូនសិស្សឲ្យបានល្អជាងនេះ ចៀសវាងមានការភាន់ច្រឡំបែបនេះ កើតឡើងទៀត ហើយខាងសាលាក៏ទទួលស្គាល់កំហុសនេះដែរ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង