CamNews

បែកធ្លាយ​គ្រឿងម៉ាស៊ីនប្រភេទខ្លាំង របស់ Samsung Galaxy Note 7

បន្ទាប់ពីជោគជ័យ​​របស់ Samsung Galaxy S7 និង S7 edge អ្នកគាំទ្រកំពុងតែទន្ទឹង​រង់ចាំហ្វាប្លែត
​ជំនាន់បន្ទាប់របស់ Galaxy Note។ ប្រភព​ព័ត៌មានជាច្រើន​បាន​ឱ្យដឹងថា Samsung នឹងរំលង​ចោល
Note 6 និងជំនួសមកវិញដោយ​ Note 7 ដែលនឹងបង្ហាញខ្លួននៅថ្ងៃទី ២សីហាខាងមុខ។

ហ្វាប្លែតថ្មីនេះ នឹងមានឈ្មោះថា Galaxy Note 7 មិនមែន Galaxy Note 6 នោះទេ

ថ្មីៗនេះ​គេហទំព័រ​មួយរបស់ចិន បានចុះផ្សាយនូវព័ត៌មានជាច្រើន​ទាក់ទឹន​នឹង​គ្រឿងម៉ាស៊ីន​របស់
Galaxy Note 7 ដែលជាហ្វាប្លែតមួយ កំពុងត្រូវបានគេទន្ទឹងរង់ចាំបំផុតនាបច្ចុប្បន្ន។ Galaxy
Note 7 នឹងមានពីរកំណែ គឺទីមួយ​​ប្រើឈីប Snapdragon 821 4-core 2,3 GHz និងកំណែមួយ
ទៀតប្រើឈីប 8- core Exynos 8893 2,6 – 2,7 GHz ។

ទន្ទឹមនឹងនេះ Galaxy Note 7 នឹងប្រើអេក្រង់ Super AMOLED 5,7 inch ដែលមានរីសូលូសឹន
2K។ ចំណែក RAM វីញ មានទំហំ 6 GB, អង្គចងចាំក្នុង​មានកំណែ 64 GB, 128 GB និង 256 GB
អាចបន្ថែមតាមរយៈ microSD។

ក្រៅពីនេះ​ Galaxy Note 7 ក៏នឹងប្រើកាមេរ៉ា​ក្រោយ 12 MP DualPixel មានបំពាក់​បច្ចេកវិទ្យាទប់
ទល់នឹងរំញ័រ ដូចនៅលើ Galaxy S7។ រីឯកាមេរ៉ាមុខ មានទំហំ 5MP និង​ថ្មមានថាមពល 4000
mAh។

ព័ត៌មានអំពីគ្រឿងម៉ាស៊ីន​របស់ Galaxy Note 7 ត្រូវបានបែកធ្លាយ

ជាងនេះ Galaxy Note 7 នឹងក្លាយជាស្មាតហ្វូន​ដំបូងគេរបស់ Samsung ដែលបំពាក់​រន្ធ USB
Type – C។ ពិសេសជាងនេះ មុខងារថ្មីមួយ​ទន្ទឹមនឹង​ឧបករណ៍ស្កេនក្រយៅដៃ នោះគឺ​បច្ចេកវិទ្យា
ស្កេន​គ្រាប់ភ្នែក។

Galaxy Note 7 ក៏មានសមត្ថភាពទប់ទល់នឹងជម្រាបទឹក ដូចទៅនឹង Galaxy S7​ តាមស្ដង់ដា
iP68។ Galaxy Note 7​​ នឹងមានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ ពណ៌ប្រាក់ និងពណ៌ទឹក
សមុទ្រ។​ ក្រៅពីនេះ​វាក៏នឹងត្រូវបានដាក់លក់ជាមួយនឹង​ប៊ិច S-Pen ជំនាន់ថ្មី​ និងបំពាក់ជាស្រេច
​នូវ​ប្រព័ន្ធប្រតិបត្តិ Android 6.0 Marshmallow។

Galaxy Note 7 នឹងបំពាក់បច្ចេកវិទ្យា​ស្កេនគ្រាប់ភ្នែក

យ៉ាងណាក៏ដោយ​ រាល់ព័ត៌មានខាងលើ គឺសុទ្ធតែជាដំណឹងចចាមអារ៉ាម ដែលគ្មានអ្វីប្រាកដ
ប្រជានោះទេ។ ដូច្នេះ មានតែរង់ចាំដល់ថ្ងៃទី ២​សីហា​ ឆ្នាំ ២០១៦ខាងមុខ ទើបអ្វីៗទាំងអស់​ត្រូវ
បានគេ​លាតត្រដាង។

ប្រែសម្រួល ៖ បុត្រា