ស្រ្ដេសអាចប៉ះពាល់ដល់ផ្នែកទាំងស្រុងនៃរាងកាយរបស់អ្នក រួមទាំងស្បែក សក់ និងក្រចករបស់ផងដែរ។ អារម្មណ៍របស់អ្នកមានឥទ្ធិពលដ៏អស្ចារ្យចំពោះស្បែករបស់អ្នក។ ដោយសារស្រ្ដេសគឺជាផ្នែកមួយនៃជីវិតដូច្នេះ យើងនឹងធ្វើការណែនាំពីធីមួយចំនួនដើម្បីកាត់បន្ថយវា។

តើស្រ្ដេសប៉ះពាល់ដល់ស្បែកបែបណា? ស្រ្ដេសបង្កឱ្យមានប្រតិកម្មគីមីនៅក្នុងរាងកាយរបស់អ្នក ដែលធ្វើឱ្យស្បែកងាយឈឺចាប់ និងមានប្រតិកម្ម។ ម្យ៉ាងទៀត វាអាចធ្វើឱ្យមានការពិបាកក្នុងការព្យាបាលស្បែកឱ្យជាសះស្បើយ។ តើអ្នកធ្លាប់កត់សម្គាល់ដែរទេថា នៅពេលអ្នកមានអារម្មណ៍ស្រ្ដេស ស្នាមមុនក៏កើតមានច្រើននៅលើផ្ទៃមុខរបស់អ្នក? បញ្ហានេះ ដោយសារស្រ្ដេសបណ្ដាលឱ្យរាងកាយរបស់អ្នកផលិតចេញនូវសារធាតុ Cortisol និងអ័កម៉ូនដទៃទៀត ដែលភ្ញោចឱ្យក្រពេញបញ្ចេញខ្លាញ់របស់អ្នកផលិតនូវជាតិខ្លាញ់បន្ថែម។ ស្បែកខ្លាញ់ងាយនឹងកើតមុន និងបញ្ហាស្បែកដទៃទៀត។

បញ្ហាដទៃទៀត ដែលរងឥទ្ធិពលពីស្រ្ដេស៖ ស្រ្ដេសធ្វើឱ្យបញ្ហាស្បែកកាន់តែធ្ងន់ធ្ងរ។ ជាតួយ៉ាង ស្រ្ដេសអាចធ្វើឱ្យជំងឺផ្សិតស្បែក ជំងឺមុនលើផ្ទៃមុខ និងជំងឺត្រអកកាន់តែមានសភាពធ្ងន់ធ្ងរ។ ម្យ៉ាងទៀត ស្រ្ដេសបង្កឱ្យកើតបន្ទាលត្រអាក និងបញ្ហាស្បែកកន្ទួលដទៃទៀត។

ស្រ្ដេសបង្កក្ដីរំខានដល់ការថែរក្សាស្បែកប្រចាំថ្ងៃ៖ ប្រសិនបើអ្នកមានអារម្មណ៍ស្រ្ដេស អ្នកអាចផ្អាកទម្លាប់ថែរក្សាស្បែករបស់អ្នក ដែលកត្ដានេះ អាចបបណ្ដាលឱ្យមានបញ្ហាស្បែកកាន់តែច្រើន។ ម្យ៉ាងទៀតបញ្ហាស្បែក អាចជាបញ្ហាដ៏ស្មុគស្មាញ។ មនុស្សមួយចំនួនមានអារម្មណ៍អៀនខ្មាសជាខ្លាំងដោយសារស្បែករបស់ពួកគាត់ ដែលធ្វើឱ្យគាត់លាក់ខ្លួនពួនអាត្មា ដែលកត្ដានេះកាន់តែបន្ថែមឱ្យអ្នកមានស្រ្ដេសកាន់តែខ្លាំង និងធ្វើឱ្យបញ្ហាស្បែកកាន់តែធ្ងន់ធ្ងរ។ ប្រសិនបើអ្នកមានបញ្ហាស្បែក ដែលមិនជាសះស្បើយ ឬកើតឡើងវិញជាញឹកញាប់ សូមគិតសារជាថ្មីដើម្បីរករកវិធីគ្រប់គ្រងស្រ្ដេសនេះ។

វិធី ៧យ៉ាង ដើម្បីកាត់បន្ថយឥទ្ធិពលនៃស្រ្ដេសចំពោះស្បែករបស់អ្នក

ទោះយើងមិនមានសមត្ថភាពចៀសវាងបញ្ហាស្រ្ដេសទាំងស្រុងក៏ដោយ ប៉ុន្ដែយើងនៅមានវិធីដើម្បីដោះស្រាយវាឱ្យធូរស្បើយ។ ដូច្នេះសូមអនុវត្ដនូវវិធីខាងក្រោមនេះ៖

សូមកុំបំភ្លេចចោលទម្លាប់ថែរក្សាស្បែករបស់អ្នក។ ថែរក្សាស្បែករបស់អ្នកជាប្រចាំ សូម្បីតែអ្នកមានអារម្មណ៍អស់កម្លាំង និងស្រ្ដេសក៏ដោយ។

ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។ ការធ្វើលំហាត់ប្រាណល្អប្រសើរសម្រាប់ស្បែករបស់អ្នក និងធ្វើឱ្យរាងកាយរបស់អ្នកបានសម្រាកក្រោយការហាត់ប្រាណ។

សូមលៃលកពេលវេលាសម្រាប់ខ្លួនឯង ដើម្បីធ្វើឱ្យខ្លួនឯងបានរីករាយ ក៏សូម្បីតែអ្នកមានរយៈពេលត្រឹម ១០នាទី។

ដើរជុំវិញផ្ទះជាការហាត់ប្រាណ។

អនុវត្ដទិកនិកគ្រប់គ្រងស្រ្ដេសដូចជា ទិកនិកដកដង្ហើម យូហ្កា ធ្វើសមាធិ និងការស្មឹងស្មាត។

គេងឱ្យបានគ្រប់គ្រាន់។ ការគេងរយៈពេល ៧ ទៅ៨ម៉ោង ក្នុងមួយយប់គឺជារឿងដ៏ប្រសើរ។

បើស្រ្ដេសខ្លាំង ត្រូវនិយាយមកក្រៅឱ្យបានធូរចិត្ដ។ ស្វែងរកការគាំពារពីមិត្ដភក្ដិ ឬអ្នកឯកទេសប្រឹក្សាផ្លូវចិត្ដ ៕

ដោយ ៖ សារ៉ាត់