(កំពង់ស្ពឺ)៖ ឧកញ៉ា លី យ៉ុងផាត់ ប្រកាសឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ ដល់ការប្រណាំងទូកនៅក្នុងខេត្តកំពង់ស្ពឺ រយៈពេល២ថ្ងៃ ពោលចាប់ពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ពិធីប្រណាំងទូកនេះ ត្រូវបានប្រារព្ធ នៅទំនប់អន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដើម្បីបង្កភាពសប្បាយ រីករាយ កាត់បន្ថយការកកស្ទះ ចរាចរណ៍ នៅរាជធានីភ្នំពេញ និងរក្សាទំនាមទំលាប់ប្រពៃណីពីដូនតា ឲ្យស្ថិតនៅគង់វង្សក្នុងក្រអៅ បេះដូង កូនចៅជំនន់ ក្រោយៗបន្តទៀត។

សូមជម្រាបថាការប្រណាំងទូកនេះ មានទូកសរុបចំនួន២៥ទូក កីឡាករ កីឡាការនី ចំនួន២១០នាក់ ក្នុងនោះមានទូកវែងបុរស៦ទូក ទូកខ្លីបុរស៧ទូក ទូកវែងនារី២ទូក ទូកខ្លីនារី២ទូក ទូកត្នោតបុរស៦ទូក និងខ្ទះ២ខ្ទះ។

ជាមួយគ្នានេះដែរ លោក សុខ ប៊ន ក៏បានឧបត្ថម្ភថវិកា១លានរៀល និងលោក ចាន់ សុជាតិ ១លានរៀលផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី