CamNews

ឥណ្ឌូ​ណេ​ស៊ី ប្រហារ​ជីវិត​អ្នក​ទោស​គ្រឿង​ញៀន​០៤​នាក់ ដោយ​បាញ់​ចោល​នៅចំពោះ​មុខ​ ការ​ប្រឆាំង​ពី​អន្តរ

(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី​បានសម្រេច ធ្វើការប្រហារជីវិតអ្នកទោស​គ្រឿងញៀនចំនួន ០៤នាក់ ខណៈ ១០នាក់ផ្សេងទៀត ក៏កំពុងប្រឈមមុខនឹងការបាញ់ចោលដូចគ្នា ប៉ុន្តែមេធាវីការពារក្តីមួយរូប​បានហៅទង្វើរបស់ អាជ្ញាធរឥណ្ឌូណេស៊ីនេះថា «ជារឿងដែលអាក្រក់​ជាទីបំផុត»។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយ សារព័ត៌មាន Channel News Asia នារសៀល​ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០១៦។

ការប្រហារជីវិតនេះ ត្រូវបានធ្វើឡើង នៅក្នុងពន្ធនាគារនៃកោះដាច់ស្រយាលមួយ របស់ឥណ្ឌូណេស៊ី Cilcacap ក្រោយពេលដែល សហគមន៍អន្តរជាតិ ដូចជាក្រុមអ្នកការពារ​សិទ្ធិអន្តរជាតិ, អគ្គលេខាធិការនៃអង្គការ​សហប្រជាជាតិ លោក បាន គីមូន, និងសហភាពអឺរ៉ុប បានអំពាវនាវឲ្យអាជ្ញាធរ​ឥណ្ឌូណេស៊ី បញ្ឈប់ដំណើរការកាត់ទោស​ប្រហារជីវិត នោះជាបន្ទាន់។

គួរបញ្ជាក់ថា ជនដែលត្រូវបានប្រហារជីវិត​រួចទៅហើយនោះ មានបីនាក់ជាជនជាតិ​នីហ្សេរីយ៉ា និងម្នាក់ជាជនជាតិ ឥណ្ឌូណេស៊ី​ខ្លួនឯង ដោយបីនាក់ត្រូវបានប្រហារ នៅពាក់កណ្តាលយប់មិញ និងម្នាក់ទៀតត្រូវបានប្រហារជីវិត នៅប៉ុន្មានម៉ោង​បន្ទាប់ពីនោះ ហើយដោយឡែក សពរបស់ពួកគេក៏ត្រូវបានរៀបចំបញ្ចុះ រួចទៅហើយដែរ។

យ៉ាងណាក៏ដោយ ក្រុមការពារសិទ្ធិអន្តរជាតិ បានសួរជាសំណួរថា តើមនុស្ស​១០នាក់ផ្សេងទៀត ដែលកំពុងប្រឈមមុខ នឹងការផ្ទាទោសដូចគ្នានេះ អាចនឹងមានវាសនា​ដូចអ្នកទាំង ៤នាក់ខាង​លើ​ដែរឬទេ? ជនជាប់ចោទក្នុងករណីរត់ពន្ធ នឹងប្រើប្រាស់គ្រឿងញៀនទាំង ១០នាក់នោះមាន ជនជាតិ ឥណ្ឌា, ប៉ាគីស្ថាន និង ហ្ស៊ិមបា​វេ ផងដែរ។

ពួកគេទាំង ១០នាក់​ត្រូវបានមេធាវី Gunawan អះអាងថា ត្រូវបានតុលាការកាត់​ទោសប្រហារជីវិត ដោយមិនមានការតវ៉ាឬ​និយាយការពារ ការចោទប្រកាន់អ្វីសោះឡើយ។ លោកអនុសេនីយ៍ឯក Noor Rachmad បាននិយាយថា អ្នកសេសសល់​ផ្សេងទៀត នឹងត្រូវជីវិតផងដែរ ប៉ុន្តែអាជ្ញាធរមិនទាន់កំណត់​ពេលនោះទេ ខណៈដែលក្រុម​គ្រួសារ ជនជាប់ចោទ កំពុងរង់ចាំលទ្ធផល​ទាំងតក់ស្លុត និងអំពាវនាវឲ្យអន្តរជាតិជួយ តែមិនអាចមាននរណា​ជួយបានឡើយ៕

ប្រភព ៖ CNA

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី