នាងលីន សេឡូហាន តារាភាពយន្តហូលីវូដល្បីឈ្មោះ ហើយមានរឿងអាស្រូវច្រើនបំផុត ទាក់ទងនឹងការប្រើប្រាស់គ្រឿងញៀន និងសេពគ្រឿងស្រវឹងត្រូវបានប្រភពព័ត៌មានមួយឱ្យដឹងថា ពេលនេះនាងកំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរថ្មីមួយទៀត ដោយរងការចោទប្រកាន់ពីបទលួចខ្សែ.កមួយខ្សែតំលៃ២.៥០០ដុល្លារ ពីហាងលក់គ្រឿងអលង្ការមួយក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ។ ការរងការចោទប្រកាន់ពីបទលួចខ្សែ.កនេះអាចធ្វើឱ្យនាងឡូហាន ប្រឈមមុខនឹងនីតិវិធីច្បាប់ជាថ្មីទៀត ។
ប្រភពព័ត៌មាននេះឱ្យដឹងទៀតថា នាងឡូហាន អាយុ២៤ឆ្នាំ បានលខ្សែ.កមួយខ្សែនៅហាងលក់គ្រឿងអលង្ការនោះ ហើយក្រោយពីនេះបន្តិចខ្សែ.កនោះក៏បាត់តែម្តង ។ តាមការឆែកឆេរមើលកាមេរ៉ាសុវត្ថិភាពបង្ហាញថា នាងឡូហាន បានពាក់ខ្សែ.កនោះ ។ជាមួយគ្នានេះ កាសែត The Los Angeles Times រាយការណ៍ថា ពួកអ្នកស៊ើបអង្កេតទទួលបានដីកាដើម្បីស្រាវជ្រាវ និងឆែកឆេរនៅភូមិគ្រឹះរបស់នាងឡូហាន ។ ប៉ុន្តែទោះបីជាបែបណា នាងឡូហាន បានបដិសេធថា នាងមិនបានធ្វើអ្វីខុសនោះទេ ។
នាងលីនសេឡូហាន ដែលទទួលបានភាពល្បីល្បាញតាមរយៈខ្សែភាពយន្តរឿង
The Mean Girl នេះត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារសាកល្បង ហើយកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទចោទប្រកាន់វាយបុគ្គលិក ស្តារយុវនីតិសម្បទាមួយ ។នាងឡូហាន ជួបបញ្ហាផ្ទាល់ខ្លួនជាច្រើនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ៕
http://kohsantepheapdaily.com.kh/art...02-232811.html