(ជប៉ុន)៖ អ្នករៀបចំពិធីជប់លៀងមួយរូប នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីគេបានជួលក្មេងស្រីជំទង់វ័យ១៧ឆ្នាំម្នាក់ ឲ្យបម្រើសេវាសិចជាមួយនឹងបុរសជាច្រើននាក់ ដែលចូលរួមក្នុងពិធីជប់លៀងនោះ ដោយប៉ូលិសចាត់ទុកថា នេះជាទង្វើបំពាននឹងច្បាប់ពេស្យាចារ។

បុរសដែលជាអ្នករៀបចំកម្មវិធីនោះ មានឈ្មោះ Yuji Fukumoto អាយុ៤៧ឆ្នាំ គឺជាគ្រូបង្ហាត់រាំ ហើយនៅថ្ងៃកើតហេតុ គេបានរៀបចំឲ្យមានពិធីជប់លៀងនៅក្នុងសណ្ឋាគារមួយ ដោយមានសុទ្ធតែមិត្តភក្តិប្រុសៗចូលរួមប្រមាណ ៣០នាក់ ដោយបុរសម្នាក់នេះ សន្យានឹងអ្នកចូលរួមថា ឲ្យពួកគេទទួលបានការបម្រើសេវាសិចដោយគេរួមនឹងគ្រូបង្រៀ នម្នាក់ទៀត បានទៅជួលក្មេងស្រីជំទង់ម្នាក់ ដែលជាអ្នករកស៊ីផ្លូវភេទ ឲ្យមកចាំបម្រើសិចដល់អ្នកចូលរួមពិធី។

បន្ទាប់ពីដឹងរឿងនេះប៉ូលិសបានចាប់ខ្លួន Yuji Fukumoto និងគ្នីគ្នាឈ្មោះ Tsubouchi ជាគ្រូដែរ ដោយ ចោទប្រកាន់ថាប្រព្រឹត្តសកម្មភាពរំលោភច្បាប់ពេស្យចារ ហើយគេមិនដឹងថា អ្នកចូលរួមជាច្រើននាក់ទៀតនឹងរងការចោទប្រកាន់ដែរ ឬទេ ខណៈដែលពួកគេក៏ត្រូវការសេវាសិចនេះដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល