CamNews

ចៅហ្វាយក្រុងកែប ងិន ងិនដា លួចដីខ្ញុំទៅលក់ជិត ៤០ម៉ឺនដុល្លារ ច្បាប់មិនហ៊ានមានចំណាត់ការ

- ក្រសួងមហាផ្ទៃថ្នមចិត្តមន្រ្តីខូច មិនហ៊ានដកចោល ទុកឲ្យក្អេងក្អាង ប្រជាជនជេរដៀលរាល់ថ្ងៃ

ភ្នំពេញ៖ អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី ញ៉ែម មរកត បានបង្ហោះសារបង្ហាញក្តីអស់សង្ឃឹមរបស់ខ្លួន ដោយសារតែចៅហ្វាយក្រុងកែប លោក ងិន ងិនដា បានលួចធ្វើប្លង់កម្មសិទ្ធិប្លន់យកដីរបស់ខ្លួនទៅលក់ជិត ៤០ម៉ឺនដុល្លារ ជិត ២០ឆ្នាំហើយ គ្មានមន្រ្តីណាហ៊ានមានចំណាត់ការផ្លូវច្បាប់ ទៅលើចៅហ្វាយក្រុងនេះឡើយ បើទោះបីក្រុមអធិការកិច្ច បានស្រាវជ្រាវរកឃើញថា មន្រ្តីនេះ ពិតជាបានប្លន់យកដីរបស់លោកស្រីយ៉ាងណាក្តី។

លោកស្រី ញ៉ែម មរកត បានសរសេរលើទំព័រ Facebook របស់ខ្លួន ដោយត្អូញត្អែរប្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាថា «សម្តេចអើយចៅហ្វាយក្រុងកែប ងិន ងិនដា លួចដីនាងខ្ញុំ ទៅធ្វើប្លង់ដាក់ឈ្មោះខ្លួនឯង ឃុបឃិតគ្នាយកដីនេះទៅលក់បោកគេបន្តទៀត ក្រសួងអធិការកិច្ចអង្កេតឃើញជាប់ដូចសម្លកំពិសគេដឹងពេញខេត្តកែបហើយនៅតែមិនហ៊ានចាប់ចោរទៀត ពួកគេមិនស្តាប់អនុសាសន៍សម្តេចទេ គេថា ធ្វើមន្រ្តីល្អគ្មានលុយទេ ធ្វើមន្រ្តីខិលខូចទើបឆាប់មានបាន ពួកគេស្គាល់តែលុយប៉ុណ្ណោះ»។

លោកស្រី ញ៉ែម មរកត បានរៀបរាប់លើ Facebook របស់ខ្លួនទៀតថា ក្រសួងមហាផ្ទៃ បានថ្នមចិត្តមន្ត្រីខូច មិនហ៊ានដកចោលទេ ទុកឲ្យ លោក ងិន ងិនដា ក្អេងក្អាងសំអុយកេរ្តិ៍ឈ្មោះមន្រ្តី ទុកឲ្យប្រជាជនជេរដៀលរាល់ថ្ងៃ។

លោកស្រី ញ៉ែម មរកត បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា កាលពីឆ្នាំ១៩៩១ ប្តីរបស់អ្នកស្រី គឺលោក វិន ហាច រួមនិងបងប្អូនដទៃ ទៀតនៅខេត្តកំពត បានខិតខំរកស៊ី ក្រោយសម័យរំដោះ ៧ មករា ១៩៧៩ ពីបាតដៃទទេទាំងយ៉ាប់យឺនបំផុតនោះ បានសន្សំយកទៅទិញដីនៅក្នុងខេត្តកែបនេះ ចំនួន១២តម្លឹងមាស ពីឈ្មោះ សំ វាសនា ដោយមានការដឹងឮ និងមានលិខិតស្នាមត្រឹមត្រូវពីអាជ្ញាធរពាក់ព័ន្ធទាំងអស់។

លោកស្រី ញ៉ែម មរកត បានបន្ថែមទៀតថា ក្រោយការទិញហើយ ដោយសារតែផ្លូវពិបាក អ្នកស្រីមានកូនតូច ក៏មិនបាន ទៅសាងសង់អ្វីនៅទីនោះដែរ។ ស្រាប់តែដល់ឆ្នាំ១៩៩៦ លោក ជា រិទ្ធីឈុត ដែលជាអតីតអភិបាលក្រុង កែប បានលេងឆាកល្ខោនឆ្ពិនភ្នែក បង្កើតឯកសារយកថា ដីនេះជាដីរបស់រដ្ឋ ហើយទៅជួលឲ្យលោក ងិន ងិនដា អភិបាលក្រុងកែបនាពេលបច្ចុប្បន្ន ក្នុងរយៈពេល ៧០ឆ្នាំ ក្នុងតម្លៃ ១៥ម៉ឺនរៀល ក្នុងមួយខែ ធ្វើឲ្យម្ចាស់ដីបាត់បង់ ផលប្រយោជន៍ទាំងស្រុង។

បើតាមការបញ្ជាក់របស់មន្រ្តីអធិការកិច្ច ដែលចុះទៅស៊ើបអង្កេតលើជម្លោះដីធ្លីនេះ បានគូសបញ្ជាក់ថា ការឃុបឃិតជួលដី ពីសំណាក់លោក ជា រិទ្ធីឈុត នេះ ពុំមានការដឹងឮពីមន្ទីរជំនាញ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និង ការ យល់ព្រមពីរាជរដ្ឋាភិបាលនោះឡើយ ហើយថ្លៃឈ្នួលដី ក៏ពុំបានបង់ចូលហិរញ្ញវត្ថុសាលាក្រុងនោះដែរ។

លោកស្រី ញ៉ែម មរកត បានបន្តថា ការដែលអតីតមន្រ្តីខេត្តកែប ឃុបឃិតគ្នាយកដីរបស់អ្នកស្រីទៅជួល ដោយបន្លំថា ជាដីរបស់រដ្ឋនោះ បានធ្វើឲ្យអ្នកស្រីឈឺចាប់មួយដំណាក់កាលទៅហើយ។ រឿងដែលធ្វើឲ្យអ្នកស្រីឈឺចាប់ កាន់តែខ្លាំងថែមទៀត សម្រាប់អ្នកស្រីជាម្ចាស់ដីនោះ នៅក្នុងឆ្នាំ២០០៧ ក្នុងគ្រាដែលអ្នកស្រីកំពុងប្តឹងផ្តល់ពីរឿងមន្រ្តីឃុបឃិតយកដីរបស់ទៅជួលបន្ត ស្រាប់តែអាជ្ញាធរដែនដីក្នុងខេត្តកែប ក្នុងជំនាន់លោក ហាស់ សារ៉េត ជាអភិបាលខេត្ត មិនត្រឹមតែមិនជួយរកយុត្តិធម៌ជូនអ្នកស្រីនោះទេ បែរជាឃុបឃិតគ្នាបំពាន លើបណ្តឹងរបស់អ្នកស្រី ក៏ដូចបំពានកិច្ចសន្យា ដែលមានឈ្មោះ ងិន ងិនដា ជាអ្នកជួលដីរដ្ឋ ៧០ឆ្នាំ ហើយលួចចេញប្លង់កម្មសិទ្ធិជូន លោក ងិន ងិនដា ដោយគ្រាន់តែយោងទៅលើសម្តី របស់ជនឆបោកនេះថា បានកាន់កាប់ដីនេះ ជាប់ជាប្រចាំតាំងពីឆ្នាំ១៩៩៦ និងគ្មានលិខិតស្នាមបញ្ជាក់អ្វីទាំងអស់។

ជារឿងដែលហួសចិត្តថែមទៀតនោះ នៅឆ្នាំ២០០៦ មានកិច្ចសន្យា ថា លោក ងិន ងិនដា ជាអ្នកជួលដីរដ្ឋ ស្រាប់ តែឆ្នាំ២០០៧ ដីដែលថា ជារបស់រដ្ឋនេះ បានក្លាយទៅជាកម្មសិទ្ធិ របស់លោក ងិន ងិនដា ទៅវិញ ដែលសរ បង្ហាញឲ្យឃើញពីការឃុបឃិតប្រព្រឹត្តអំពើខ្មៅកខ្វក់មួយរបស់មន្រ្តីនៅក្នុងខេត្តកែប ដើម្បីបោកយកដីរបស់គេ។

ពាក់ព័ន្ធសំណុំរឿងនេះ លោកស្រី ញ៉ែម មរកត បានប្តឹងទៅកាន់រដ្ឋមន្រ្តីទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច ជាច្រើនលើកច្រើនសារ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ និងការផ្តល់នូវយុត្តិធម៌ជូនអ្នកស្រី។ តាមរយៈរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងធិការកិច្ច តាំងពីជំនាន់លោក ឃុន ហាំង ជារដ្ឋមន្រ្តីរហូត ដល់ជំនាន់ លោកស្រី សោម គឹមសួរ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ជារដ្ឋមន្រ្តីនោះ បានបញ្ជូនមន្រ្តី របស់ខ្លួន ចុះទៅស្រាវជ្រាវ និងធ្វើការវាយតម្លៃស្វែងរកការពិតជាបន្តបន្ទាប់។

ក្រោយការសិក្សាស្រាវជ្រាវ និងវាយតម្លៃ នៅក្នុងឆ្នាំ២០០២ ក្រុមមន្រ្តីអធិការកិច្ចសុទ្ធតែបានរកឃើញថា ដីទំនាស់ នេះ ពិតជាកម្មសិទ្ធិ របស់លោកស្រី ញ៉ែម មរកត ហើយត្រូវស្នើសុំគោលការណ៍ពី រាជរដ្ឋាភិបាលប្រគល់ដីនេះជូន ទៅម្ចាស់ដើមវិញ ហើយក៏បានរកឃើញពីពុតត្បុតអាក្រក់ របស់មន្រ្តីនៅក្នុងខេត្តកែបផងដែរ។

លទ្ធផលស្រាវជ្រាវ និងអង្កេត របស់ក្រុមអធិការកិច្ចនៅក្នុងឆ្នាំ២០១២ ក៏បានរកឃើញថា ដីខាងលើនេះ ជារបស់ លោកស្រី ញ៉ែម មរកត និងបានស្នើឲ្យប្រគល់ដីទៅឲ្យលោកស្រី ញ៉ែម មរកត វិញ ដោយកាត់ដី ផ្លូវសាធារណៈទុក តាមលំនាំដើម។

ក្រុមអធិការកិច្ច ក៏បានស្នើឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើការអប់រំដល់ លោក ស្រេង សុ ផល លោក ឈុំ មានី លោក វ៉ៅ សុខា និងមានវិធានការដ្ឋបាលចំពោះលោក ឈន សុភក្រ្ត និងលោក វិញ ថុល ទៅតាមទំហំ នៃកំហុស ទៅតាមច្បាប់សហលក្ខន្តិកៈ របស់មន្រ្តីរាជការស៊ីវិល តាមមាត្រា ៣៩-៤០ និង ទៅតាមមាត្រា ២៦៤ នៃច្បាប់ភូមិបាលឆ្នាំ២០០១។ ព្រមទាំងបានស្នើឲ្យក្រសួងមហាផ្ទៃ ធ្វើការអប់រំដល់លោក ណុល សំអុន ចៅសង្កាត់កែប ក្នុងការអនុវត្តការងាររបស់ខ្លួន ដែលមានការធូរលុងកន្លងមក និងមានវិធានការទៅតាមផ្លូវច្បាប់ចំពោះ លោក ងិន ងិនដា ដែលបានប្រព្រឹត្តដោយចេតនា ក្នុងរំលោភបំពានយកដីរបស់អ្នកដទៃ។

តែអ្វីដែលជាចម្ងល់នោះ គេមិនដឹងថា មូលហេតុអ្វីនោះទេ? ទោះបីមានការអង្កេតពី ក្រុមមន្រ្តីអធិការកិច្ចរកឃើញ ការពិតយ៉ាងនេះក្តី តែមិនទាន់មានការសម្រេចពី រាជរដ្ឋាភិបាលក្នុងការកាត់ដីនេះ ជូនម្ចាស់ដើមវិញនៅឡើយទេ។

ពាក់ព័ន្ធនិងការលើកឡើងរបស់លោកស្រី ញ៉ែម មរកត នេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមទាក់ ទងទៅលោក ងិន ងិនដា ជាច្រើនដង តែមិនមានអ្នកលើកទូរស័ព្ទនោះឡើយ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល