Reuters បានរាយការណ៍ដោយដកស្រង់ប្រភពផ្ទៃក្នុងចំនួន ៣ ថា ក្រសួងយុត្ដិធម៌អាមេរិក នឹងប្ដឹងក្រុមហ៊ុន Google ទៅតុលាការ នៅសប្ដាហ៍ក្រោយ ។ ពាក្យបណ្ដឹងលើកនេះ នឹងធ្វើការចោទប្រកាន់ក្រុមហ៊ុនខាងលើ ពីបទព្យាយាម ធ្វើឱ្យចុះខ្សោយគុណភាពនៃម៉ាស៊ីនរុករករបស់គូប្រជែង(search engines, Microsoft’s Bing និងម៉ាស៊ីនរុករកដទៃទៀត) ។

តាមរយៈការដាក់កហិតចំពោះការចូលដំណើរការទិន្ន័យអំពីអ្នកប្រើប្រាស់ និងសិទ្ធិជាអាទិភាពរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុន Google កំពុងបង្អាក់គូប្រជែងរបស់ខ្លួនពីការអភិវឌ្ឍបច្ចេកទេសរុករក និង Platforms ផ្សាយពាណិជ្ជកម្មរបស់ពួកគេ ។ ក្រុមហ៊ុនរុករកខ្នាតយក្សមួយនេះ បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់នោះ ។

ក្រសួងយុត្ដិធម៌អាមេរិក ក៏កំពុងសង្កេតមើលអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Google ផងដែរ ដែលលក់ Space សម្រាប់ផ្សាយពាណិជ្ជកម្ម នៅពីក្រោមលទ្ធផលរុករក(search results) និង Tools សម្រាប់ដំណើរការការផ្សាយពាណិជ្ជកម្មទាំងនេះ ។

បើតាមការរាយការណ៍ បណ្ដាអគ្គរដ្ឋអាជ្ញា ត្រូវបានស្នើសុំឱ្យចុះហត្ថលេខា លើពាក្យបណ្ដឹងនោះ ។ អ្នកច្បាប់មួយចំនួន ក្នុងចំណោមអ្នកច្បាប់ខាងលើ កំពុងស៊ើបអង្កេតលើអាជីវកម្មផ្សេងៗទៀត របស់ក្រុមហ៊ុន Google ។

កាលពីឆ្នាំមុន គណៈកម្មការអឺរ៉ុប បានផាកពិន័យក្រុមហ៊ុន Google ជាទឹកប្រាក់ចំនួន €1.49 billion ពីបទព្យាយាមប្រើអំណាចយកប្រៀប នៅក្នុង Search ads ដោយដាក់កំហិតចំពោះការប្រើប្រាស់ម៉ាស៊ីនរុករករបស់គូប្រជែង ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ GSMARENA