ព័ត៌មានកីឡា៖ ស្ដេចប្រដាល់ស្បែកខ្មៅជនជាតិ អាមេរិក Floyd Mayweather បានចូលរួមកម្មវិធីសាកល្បង បង្ហាញពីជំនាញនៃក្បាច់ប្រដាល់របស់ខ្លួន ទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់ ដែលបានចូលរួមសាកល្បង ក្នុងសាលប្រគុំតន្ដ្រីមួយកន្លែងក្នុងទីក្រុង Moscow ប្រទេសរុស្ស៊ី កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ទន្ទឹមនឹងការមើលឃើញដូច្នេះ ក៏មានអ្នកចូលរួម ជាច្រើនផង ដែលតាមការឲ្យដឹងសម្រាប់អ្នកសាកល្បង មានដល់ទៅ ៧៩១នាក់ និងអ្នកទស្សនាដល់ទៅ ជាង ៣០០០ ទស្សនិកជន។

ព្រឹត្ដិការណ៍ដ៏ធំកម្ររបានឃើញ មានមនុស្សចូលរួមយ៉ាងអធិកអធមដូច្នេះ បានលេចឡើងជាលើកទី១ ហើយក្នុងទីក្រុង Moscow ផ្នែកកីឡាប្រដាល់ ហើយក៏បំបែកកំណត់ត្រា Guinness ២០១៥ ប្រចាំឆ្នាំផងដែរ ចំពោះវត្ដមានរបស់ Floyd ដែលអាចដឹកនាំឲ្យមានការចូលយ៉ាងច្រើន រហូតដល់ទៅ ៧៩១នាក់សាកល្បង។ បើគិតក្នុងឆ្នាំ ២០១៤ កំណត់ត្រា Guinness សម្រាប់កម្មវិធីនេះ មានសមាសភាពអ្នកចូលសាកល្បងហ្វឹកហាត់ ត្រឹមតែ ៥០៨ នាក់ប៉ុណ្ណោះ ។

គូសបញ្ជាក់ផងដែរថា សម្រាប់ព្រឹត្ដិការណ៍សាកល្បងហ្វឹកហាត់ក្បាច់ប្រដាល់ ក្រោមវត្ដមានរបស់ Floyd នេះផងដែរ ត្រូវរៀបចំឡើងដោយ ក្លឹបកីឡាប្រដាល់ Boxing Academy ប្រចាំនៅរុស្ស៊ី។

<object width="500" height="300" data="http://www.youtube.com/v/_gsHkbxoCFE&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/_gsHkbxoCFE&rel=1" /></object>

ដោយ៖ អឿ អ៊ុយ

ប្រភព៖ foxsports