CamNews

ចប់សប្បាយក្លាយជាទុក្ខ! បើករថយន្តធ្លាក់ក្នុងទឹកប្រឡាយ បណ្ដាយឲ្យស្រ្តី៣នាក់ស្លាប់ ក្រោយចេញពីខួបកំណើត

(កែប)៖ ស្ត្រី៣នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈជិះរថយន្តចេញពីខួបកំណើតផ្ទះបងប្អូន ហើយរថយន្តត្រូវធ្លាក់ក្នុងទឹកប្រឡាយ នៅវេលាម៉ោង០៩៖០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចប្រឡាយទឹកខាងលិចវត្តភ្នំលាវ ចំងាយប្រហែល៣០០ម៉ែត្រ ក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

មន្ត្រីនគរបាលចរាចរណ៍ស្រុកដំណាក់ចង្អើរ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំង០៣នាក់នោះ ទី១.ឈ្មោះ ស៊ុត សុផុន អាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្នាមគូ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត,ទី២.ឈ្មោះ ស៊ុត ផាន់ អាយុ៥៤ឆ្នាំ រស់នៅភូមិស្នាមគូ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត និងទី៣.ឈ្មោះ អ៊ាង សាមឿន អាយុ៦៥ឆ្នាំ រស់នៅភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

មន្ត្រីនគរបាលបន្តថា រថយន្តដែលបើកធ្លាក់ក្នុងទឹកប្រឡាយនោះ ម៉ាកតូយ៉ូតាកាមរី ពណ៍ស ផលិតឆ្នាំ១៩៩១ ពាក់ផ្លាកលេខ ច7587 ភព2 បើកបរដោយ ឈ្មោះ កែវ សុវណ្ន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

មន្ត្រីនគរបាលដដែលបានបន្ថែមទៀតថា រថយន្តនេះ បើកបរតាមផ្លូវលំគ្រួសក្រហម ក្នុងទិសដៅពីលិចទៅកើត មកពីចូលរួមពិធីខួបកំណើតនៅផ្ទះ ឈ្មោះ ទូច សម្បត្តិ នៅព្រែកតានេន ស្ថិតក្នុងភូមិ ឃុំ កើតហេតុខាងលើ លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតធ្លាក់ក្នុងទឹកប្រឡាយ បណ្តាលអោយ ជនរងគ្រោះ បានស្លាប់ទាំង០៣នាក់តែម្តងទៅ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចនគរបាល បានចុះទៅដល់ យករថយន្តស្ទូចយករថយន្តគ្រោះថ្នាក់ខាងលើនោះឡើង ហើយយកសាកសពជនរងគ្រោះ ដឹកតាមរថយន្តសង្គ្រោះ របស់ស្នងការដ្ឋាននគរបាលខេត្តកែប ទៅលំនៅដ្ឋាន ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ចំណែកអ្នកបើកបរ ដែលបង្កការគ្រោះថ្នាក់ចរាចរណ៍ ត្រូវបាននគរបាល ធ្វើការឃាត់ខ្លួននាំមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ដើម្បីបំពេញសំណុំរឿង ចាត់ការតាមច្បាប់។ រីឯរថយន្ត កម្លាំងស្ទូចនាំយកមករក្សាទុក នៅឯអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរផងដែរ៕

ផ្តល់សិទ្ធិដោយ ៖​ ហ្រ្វេសញ៉ូវអាសុី