(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែងតារាបង្ហាញម៉ូដ «Khmer Super Model» របស់ស្ថានីយទូរទស្សន៍ ស៊ីធីអិន ដែលបានចាក់ផ្សាយ រៀងរាល់រាត្រីថ្ងៃព្រហស្បត៍ ម៉ោង៩៖០០នាទីយប់ ដែលទស្សនិកជនកម្ពុជា ធ្លាប់បានរិះគន់ខ្លាំង ទៅលើអ្នកនាង ច័ន្ទលក្ខិណា ព្រោះថា បានចំឡងស្ទីលពីអ្នកនាង លូកេត ហើយធ្វើតាមឡើងទាំងស្រុងដូចតែម្ដងនោះ រហូតមកដល់ពេលនេះ ត្រូវបានគេដឹងថា ហាក់កំពុងមានរឿងកាន់តែធំហើយ ព្រោះតែអ្នកសិល្បៈជាច្រើន នៅក្នុងប្រទេសថៃ កំពុងតែធ្វើការរិះគន់មិនសំចៃមាត់ ជុំវិញកម្មវិធីនេះ ដែលបានចម្លងទម្រង់ដូចរបស់គេទាំងស្រុង។

រឿងរ៉ាវទាំងនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលពេញប្រទេសថៃ គេនាំគ្នានិយាយពីរឿងកម្មវិធី «Khmer Super Model» ដែលបានលួចចំឡងស្ទើរតែគ្រប់វគ្គ ពីកម្មវិធី «The Face Thailand» ដែលត្រូវបានទិញសិទ្ធិមកផលិត ដោយក្រុមហ៊ុនដ៏ល្បីគឺ «កានណាតា» ដែលមាន លោក តេ ជាអ្នកដឹកនាំផលិត។ ប្រជាជនថៃជាច្រើនបានលើកគ្នា ទាំងហ្វូងមករិះគន់ កម្មវិធី «ខ្មែរស៊ូភើម៉ូឌែល» ថា «ថោកទាប អន់គំនិត ចាំតែលួចចំឡងអ្វីដែលជារបស់គេ ថែមទាំងមិនព្រមទិញ កម្មសិទ្ធិបញ្ញា ដើម្បីមកផលិតជាកម្មវិធី ចាំតែលួច និងជាជនជាតិ ចោរ» ជាដើម។

មានប្រិយមិត្ត ជាជនជាតិថៃម្នាក់ បានននិយាយថា «អាមេរិក គេមិនប្ដឹងខ្មែរនោះទេ ព្រោះគេដឹងថា ជាប្រទេសក្រីក្រ កំពុងតែអភិវឌ្ឍន៍ អ៉ីចឹងលួចបានតែចេះតែលួចទៅ!»។
ប៉ុន្តែក៏មានប្រិយមិត្តជនជាតិថៃខ្លះ បានសរសើរខ្មែរថា «ស្អាតៗ និងចំឡងពីគេបានល្អ ហើយជាប្រទេសជិតខាងគ្នា មិនគួរមានគំនិតអាក់អន់ស្រពន់ចិត្ត នឹងរឿងប៉ុណ្ណឹងទេ ជារឿងល្អទៅវិញទេ ដែលប្រទេសថៃយើង មានអ្នកចំឡងតាមបែបនេះ!»។

ប៉ុន្តែគិតៗទៅ វាហាក់ជារឿងបាក់មុខដដែលៗ សម្រាប់ប្រទេសកម្ពុជា រឿងលួចចំឡងបទចម្រៀងពីគេ សាច់រឿងពីគេ មិនឈប់មិនឈរ ហើយវាពិតជាពិបាកទទួលយកណាស់ ព្រោះស្ថានីយទូរទស្សន៍ ល្បីជាច្រើន ក្នុងស្រុកបានអភិវឌ្ឃន៍គុណភាព ក្នុងការផលិតកម្មវិធីជាច្រើនបានល្អៗ ពិសេសទូរទស្សន៍ខ្លះ ដែលបានទិញសិទ្ធិក្នុងការផលិតកម្មវិធីធំៗ ហើយទទួលបានភាពជោគជ័យ យ៉ាងច្រើន។

គេហទំព័រ Khmertalking មិនអាចសុំការបំភ្លឺ ពីផលិតករ កម្មវិធី «ខ្មែរសូភើម៉ូឌែល»នេះបានទេ ខណៈដែលក្រុមហ៊ុន ផលិតកម្មវិធីនេះ គឺជាក្រុមហ៊ុន BKA ដែលធ្លាប់ផលិតកម្មវិធីល្បីៗជាច្រើន ហើយកម្មវិធី «ខ្មែរស៊ូបភើម៉ូឌែល» នេះផ្ទាល់ ក៏មានផលិតករ ជាជនជាតិថៃផងដែរ។ រឿងនេះហាក់កាន់តែវែងឆ្ងាយ ព្រោះថៃដៀលចំៗថា «លួចចំឡងកម្មវិធីល្បីពីគេ តែផលិតករជាជនជាតិថៃ ខណៈខាងក្រសួងវប្បធម៌ ហាក់មិនទាន់មានចំណាត់ការណាមួយ លើកម្មវិធីនេះនៅឡើយទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង