CamNews

ករណីចូលបាញ់ប្លន់ ផ្ទះលក់ថ្នាំពេទ្យ នៅខេត្តស្វាយរៀង សង្ស័យជារឿង ឃាតកស៊ីឈ្នួល បន្លំធ្វើករណីប្លន់

ស្វាយរៀង ៖ តាមប្រភពពីសមត្ថកិច្ច នៅខេត្តស្វាយរៀង បានឲ្យដឹងថា ករណីចូលបាញ់ ប្លន់ផ្ទះលក់ថ្នាំ ពេទ្យនៅកណ្ដាល ក្រុងស្វាយរៀង បណ្ដាលអោយម្ចាស់ផ្ទះ រងរបួសពីរនាក់ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះ ឥឡូវសមត្ថកិច្ចមានតម្រុយច្រើនហើយថា ករណីនេះវាមិនមែន ជាអំពើប្លន់នោះទេ តាមពិតគឺជាការប៉ងធ្វើឃាតម្ចាស់ផ្ទះ ដោយឃាតក ស៊ីឈ្នួលច្រើនជាង។

នៅល្ងាចនេះ បើមិនមានការប្រែប្រួលទេ កងរាជអាវុធហត្ថខេត្តស្វាយរៀង នឹងធ្វើសន្និសិទកាសែត លាតត្រដាង រឿង នេះហើយបន្ទាប់ពីសមត្ថកិច្ចធ្វើការបង្ក្រាប បានជនសង្ស័យក្នុងករណីប្លន់នេះរួចមក។                                            សូមបញ្ជាក់ថា កាលពីវេលានម៉ោង៦និង៥នាទីល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា កន្លងទៅនេះ ស្ថិតនៅកណ្ដាលក្រុង ស្វាយរៀង ខេត្តស្វាយរៀង មានកើតករណីចោរចូលប្លន់ផ្ទះលក់ថ្នាំពេទ្យឈ្មោះឈួរ សុម៉ាលី ដោយជនសង្ស័យ មានគ្នាប្រមាណ ៣-៤នាក់ ជិះរថយន្តកាមរីឆ្លាម ពណ៌ខ្មៅ មួយគ្រឿងដោយពេលចូលប្លន់ នោះមានការ ប្រតាយ ប្រតប់គ្នាជនល្មើស បានបាញ់ជាច្រើនគ្រាប់ បណ្ដាលឲ្យត្រូវម្ចាស់ផ្ទះពីរនាក់ ឪពុកកូនរងរបួសស្មា និងជើងហើយ ក្រុមជនល្មើសមួយចំនួនបាន រត់ចូលរថយន្តបើកគេចខ្លួនបាត់ទៅ នៅសល់ម្នាក់រត់ចូលរថយន្ត មិនទាន់ក៏រត់គេច ខ្លួនហើយពេលឃើញម៉ូតូ បើកមកដល់ ស្មានតែម៉ូតូឌុបក៏ហៅជិះរត់គេចខ្លួន តែប៉ះចំមន្ត្រីអាវុធហត្ថស្លៀក ពាក់ ស៊ីវិល ក៏ឌុបដឹកចូលបន្ទាយនៅក្បែរនោះ ចាប់ជាប់ តែម្ដង ទៅហើយក៏តាមចាប់បក្ខពួក បានមួយចំនួនទៀត ។ ក្រោយចាប់បានយកទៅធ្វើការសាកសួរ ទើបគេដឹងថា ករណីនេះវាមិនមែនជារឿងប្លន់នោះទេ តាមពិតវា ជាករណីជួលឃាតកអោយបាញ់សម្លាប់ជនរងគ្រោះក្នុងរឿងគំនុំ តែបន្លំធ្វើជាករណីប្លន់វិញ ដើម្បីបង្វែងដាន សមត្ថកិច្ចដែលតាមព័ត៏មាន គឺជនរងគ្រោះមានទំនាស់ដីធ្លី តែជាមួយអ្នកណានោះគេនៅមិនទាន់ដឹងទេ ទាល់តែអាវុធហត្ថខេត្តធ្វើសន្និសីទ្ធកាសែត បង្ហាញទើបដឹងច្បាស់៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល