(ភ្នំពេញ)៖ យ៉ាងហោចណាស់ មនុស្ស៤នាក់បានស្លាប់ និង១០នាក់របួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន១០លើក នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ នេះបើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ នៃអគ្គស្នងការនគរបាលជាតិ។

គ្រោះថ្នាក់ទាំង១០លើកបណ្តាលឲ្យខូចខាតម៉ូតូ៩គ្រឿង រថយន្តតូច៣គ្រឿង រថយន្តធំ២គ្រឿង ហើយមូលហេតុនៃគ្រោះថ្នាក់នេះរួមមាន បើកបរលឿន មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ ស្រវឹង និងជែង។

សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ២២ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន២៥២លើក ស្លាប់១២២នាក់ និង៣៦៦នាក់របួស៕

បញ្ជាក់៖ រូបភាពឯកសារ

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី