(ញូវយ៉ក)៖ ក្រុមបាល់ទាត់ជម្រើសជាតិសាំបាប្រេស៊ីល បានជ្រុះចេញពីពានរង្វាន់ប្រចាំទ្វីបអាមេរិក Copa America 2016 ជាផ្លូវការហើយ បន្ទាប់ពីលេងចាញ់ពែរូ ១-០ ទៀតព្រឹកមិញនេះបញ្ចប់៣ប្រកួតក្នុងពូល B ឈរនៅលេខ៣ រកបាន ៤ពិន្ទុប៉ុណ្ណោះ។

សារព័ត៌មាន BBC ចេញផ្សាយមុននេះបានឲ្យដឹងថា អស់សិទ្ធិឡើងទៅវគ្គ៨ក្រុមចុងក្រោយហើយ ដោយលេង៣ប្រកួតក្នុងពូល ឈ្នះតែ១ ដងគត់ ស៊ីជម្រើសជាតិហាយទី ៧-១ ក្រោយលេងស្មើទល់នឹងអេក្វាទ័រ ០-០ មុនមកចាញ់ពែរូ ១-០ ព្រឹកថ្ងៃទី១៣ មិថុនានៅទឹកដីអាមេរិក ពីការធ្វើបានសម្រេចដោយកីឡាករ Raul Ruidiaz នៅនាទីទី៧៥ ក្នុងពហុកីឡដ្ឋាន Gillette ។

ទម្រង់លេងរបស់ប្រេស៊ីល កាន់តែធ្លាក់ចុះ ដោយសារតែកីឡាករខ្សែប្រយុទ្ធជួរមុខ Neymar របស់ក្លឹប FC Barcelona កំពុងតែញាំញីដោយបញ្ហារបួស ក្រោមការដឹកនាំរបស់គ្រូបង្វឹក Dunga។

ប្រេស៊ីល ពិតជាមានវាសនាដូចក្រុមជម្រើសជាតិ ហាយទី ដែរ ដោយបានជូនដំណើរក្រុមពែរូ ឈរកំពូលតារាង និងអេក្វាទ័រ ឈរនៅលេខ២ ឡើងទៅ៨ក្រុមចុងក្រោយ អាមេរិក និងកូឡុំប៊ី ឈរនៅលេខ១ និងលេខ២ ក្នុងពូល A, ម៉ិចស៊ិច និងវេណេហ្សូអេឡា លេខ១ និងលេខ២ ពូល C ហើយអាហ្សង់ទីន និងឈីលី លេខ១ និងលេខ២ ចេញពីពូល D សុទ្ធតែឡើងទៅវគ្គ៨ក្រុមដូចគ្នា៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង