(បារាំង)៖ ស្ត្រីជាម្តាយរបស់ក្មេងជាច្រើននាក់ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់មហាជន ខណៈដែលនាងដើរទិញឥវ៉ាន់ ក្នុងហាងជាច្រើនកន្លែង បន្ទាប់ពីនាង ជឿថាខ្លួន ឈ្នះឆ្នោត មុនពេលត្រូវប៉ូលិសចាប់ខ្លួន។ ហេតុការណ៍នេះកើតឡើង នៅប្រទេសបារាំង ស្ត្រីជាជនសង្ស័យ មានអាយុ៤៦ឆ្នាំ ត្រូវចាប់ខ្លួន បន្ទាប់ពីនាងចំណាយសែកដែលគ្មានទឹកប្រាក់ ដល់ទៅរាប់ពាន់ដុល្លារ ទៅឲ្យអ្នកលក់ពេល ដែលដើរទិញរបស់របរផ្សេងៗ។

ស្ត្រីដែលមិនត្រូវបានបញ្ជាក់ អត្តសញ្ញាណរូប នេះរងការចោទប្រកាន់ ពីបទចោរកម្ម និងបោកប្រាស់ ព្រោះតែចេញក្រដាស សែកឲ្យគេពុំមានទឹកប្រាក់ឡើយ ខណៈដែលទិញកាបូបថ្លៃៗ ទឹកអប់ និងវត្ថុប្រើប្រាស់នានា។ ប្តីរបស់ស្ត្រីរូបនេះ និយាយថា ប្រពន្ធខ្លួនពុំបានត្រូវឆ្នោតទេ ក្រោយពីផ្ទៀងរួចមក រីឯប្រពន្ធនោះ ក៏ពុំមានប្រាក់សុទ្ធយកទៅទិញ របស់របរផ្សេងៗដែរ ទើបត្រូវអ្នកលក់នាំគ្នាប្តឹងប៉ូលិសឲ្យចាប់ខ្លួនតែម្តង។

តុលាការបានកាត់ទោសនាង ឲ្យបម្រើការងារក្នុងគុក៤ខែ តែក្រោយមកក៏នៅត្រឹមព្យួរទោស រយៈពេល២ឆ្នាំវិញ ហើយតម្រូវឲ្យចំណាយប្រាក់ ទៅឲ្យអ្នកលក់ទាំងឡាយ នូវរបស់ដែលនាងបានទិញ ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី